19/01/22 10:13 AM
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២បានថ្លែងថា ឆាកជីវិតប្អូនៗ ដែលអាចផ្លាស់ប្ដូរជីវភាពពីជ នស៊ីវិល មកជាកងកម្លាំងនគរបាលជាតិទៅបាន លុះត្រាណាតែប្អូនៗជាសិស្សទទួលបានវិញ្ញាបនបត្រសិក្សាដោយជោគជ័យ (ប្រឡងជាប់) ពីសាលានេះ។ ឯកឧត្តមនាយឧត្តម សេនីយ៍ មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល កម្រិតបឋមសិក្សាវិជ្ជាជីវៈនគរបាល សម្រាប់សិស្សនាយនគរបាល នាយនគរបាលរង ក្របខ័ណ្ឌថ្មីក្នុងឆ្នាំ២០២១ នៅសាលានគរបាលភូមិភាគ ៦នេះ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្តថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ និងកម្មវិធីកំណែទម្រង់ លើការងារសំខាន់ៗ រួមមានការងារដឹកនាំគ្រប់គ្រង ការអនុវត្តកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យសិក្ខាកាមសិស្ស ការអភិវឌ្ឍន៍ធនធានមនុស្ស ការបង្កើតឲ្យមានយន្តការធានាគុណភាពអប់រំការបង្កើតឲ្យមានវប្បធម៌ គុណភាពការអភិវឌ្ឍន៍រចនាសម្ព័ន្ធ និងសម្ភារៈសិក្សាការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីសំដៅលើកកម្ពស់គុណភាពអប់រំ បណ្ដុះបណ្ដាល ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់ កងកម្លាំងនគរបាលជាតិ តាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដ៏ឆ្នើមសម្រាប់យើងទាំងអស់គ្នា។
នៅក្នុងឱកាសនោះដែរឯកឧត្តម ក៏បានផ្ដាំផ្ញើដល់សិស្សនគរបាលគ្រប់រូប ត្រូវអនុវត្តឲ្យបាននូវវិធានការការ ពារសុវត្ថិភាព ៣កុំ៣ ការពារ ដើម្បីការទប់ស្កាត់ការឆ្លងការរាលដាលនៃជំងឺកូវីដ-១៩ យកចិត្តទុកដាក់សិ ក្សារៀនសូត្រដោយស្វ័យសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ។ ត្រូវមានវត្តមាន គ្រប់ពេលវេលា គ្រប់ការសិក្សា ប្រជុំជួរ និងគោរពពិន័យឲ្យបានខ្ជាប់ខ្ជួន ហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា ដោយគោរពឲ្យបាននូវបទបញ្ជាផ្ទៃក្នុង បទបញ្ញត្តិ សេចក្តីសម្រេចនានា របស់បណ្ឌិត្យសភា និងសូម ប្រកាន់ខ្ជាប់នូវទស្សនៈទៀន ( រៀនឱ្យចេះ មិនមែនរៀនឱ្យចប់) នោះទេ ។
មួយវិញទៀត( គុណភាពមិនអាចសម្របសម្រួលបានឡើយ) អ្នកដែលមិនទទួលបានជោគជ័យក្នុងការសិក្សានឹងមិនត្រូវបានទទួលវិញ្ញាបនប័ត្រនោះទេ ។ ពេលត្រឡប់ទៅបំពេញការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថ ការងារថ្មីជាមន្ត្រីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួល ខុសត្រូវលើការងារ និងមានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំមានជំនឿទុកចិត្តមកលើខ្លួន ។
លោកឧត្តមសេនីយ៍ត្រី តុង អាន នាយកសាលានគរបាលជាតិភូមិភាគ ៦ បានឲ្យដឹងថា វគ្គសិក្សានេះមានរយៈពេល ៤ ខែ ដោយមានសិក្ខាកាមសរុបចំនួន ១៨០ នាក់(នារី ២១នាក់ ) មកពីស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ៕