20/01/22 12:10 PM
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤និង០០នាទី គណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស្រុី សុវណ្ណ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ របស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ និងជាប្រធាន គណៈកម្មាធិការមូលដ្ឋាន បានធ្វើការប្រគល់ថវិកាឧបត្ថម្ភ របស់សមាគម ជូនដល់៖
១- លោក អុឹម ស្រុ៑ន អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារឆ្នាំង ត្រូវជាឪពុករបស់សព លោកវរសេនីយ៍ត្រី ជា សុខា នាយផ្នែករដ្ឋបាលសរុប ការិយាល័យគ្រប់គ្រងការស្នាក់នៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដោយជម្ងឺរលាកថ្លើម នូវថវិកា ចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។
២- លោកស្រី ឃុន វណ្ណី ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក ឌៀប ម៉ៅ អតីតនាយផ្នែកអត្តសញ្ញាណកម្ម អធិការរដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង(បច្ចុប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ដោយជម្ងឺទឹកនោមផ្អែម នូវថវិកាចំនួន៦,០០០,០០០រៀល(ប្រាំមួយលានរៀល)។
៣. លោកស្រី ទុយ សុខនី ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក យិន យឿ អតីតនាយរងផ្នែកសណ្ដាប់ធ្នាប់គោលដៅ ការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង(បច្ចុប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជម្ងឺថ្លើម នូវថវិកា ចំនួន៦,០០០,០០០រៀល(ប្រាំមួយលានរៀល)។
៤- លោក ប៉ែន វណ្ណី អតីតមន្ត្រីអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ត្រូវជាស្វាមីរបស់សព លោកស្រី ម៉ម ចាន់ណា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជម្ងឺគាំងបេះដូង នូវថវិកាចំនួន២,០០០,០០០រៀល(ពីលានរៀល)។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ស៊ី សុវណ្ណ ស្នងការរង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខ ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាល ជាតិកម្ពុជា និងការដាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាលសហគមមិត្តនគរបាលជាតិកម្ពុជា ព្រមទាំងការផ្តាំផ្ញើ គណៈកម្មាធិការមូលដ្ឋានចំពោះគ្រួសារនៃសពនិងសម្តែងនូវការសោកស្តាយចំពោះការបាត់បង់សមាជិកសមាគមក្នុងនាម គណៈកម្មាធិការមូលដ្ឋាន និងខិតខំយកចិត្តទុកដាក់ ផ្គត់ផ្គង់ថែរក្សាគ្រួសារសពជាសមាជិក អោយរស់នៅបានសមរម្យ ។
ឆ្លើយតបចំពោះការយកចិត្តទុកដាក់ឧបត្ថម្ភខាងលើនេះ លោក អុឹម ស្រុ៑ន លោកស្រី ឃិន វណ្ណី លោកស្រី ទុយ សុខនី លោក ប៉ែន វណ្ណី គ្រួសារសពបានសម្តែង នូវអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលបានផ្តល់ថវិកាទាន់ពេលវេលាសមស្របតាមតម្រូវការបង្កលក្ខណៈអោយក្រុមគ្រួសារអាចធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព តាមប្រពៃណី និងអាចដោះស្រាយជីវភាពរស់នៅបានល្អប្រសើរទៅថ្ងៃមុខ និងសូមថ្លែងអំណរគុណចំពោះវត្តមាន របស់គណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ មកជួយឧបត្ថម្ភនាពេល នេះ និងសូមកោតសរសើរដឹងគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅរបស់គ្រួសារសព និងគ្រួសារនគរបាល ពលី មរណៈ៕