ក្រុមអ្នកជិះកង់ខេត្តកំពង់ឆ្នាំង នាំអំណោយថ្នាក់ដឹកនាំទៅចែកជូនប្រជាពលរដ្ឋនិងជនពិការ៥គ្រួសារមានជីវភាពខ្វះខាត ត្រលប់ក្រោយ


ត្រលប់ក្រោយ

24/01/22 11:20 AM

ចំនួនទស្សនា៖

216

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276


កំពង់ឆ្នាំង៖ ក្រុមអ្នកជិះកង់ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ បាននាំយកអំណោយ ថ្នាក់ដឹកនាំទៅផ្ដល់ជូនប្រជាពលរដ្ឋដែលជួបការខ្វះខាត និងជនពិការចំនួន៥គ្រួសារក្នុងក្រុងកំពង់ឆ្នាំង ។


លោក ទេព សុខុម ប្រធានក្រុមកង់កំពង់ឆ្នាំងបានឲ្យដឹងថាះ នៅព្រឹកនេះក្រុមរបស់លោកបាននាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋចំនួន៥គ្រួសារ របស់ក្រុមអ្នកជិះកង់ខេត្តកំពង់ឆ្នាំង និងអំណោយសម្ដេ ចចៅហ៊្វាវាំង គង់សំអុល , ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីនិង ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិ បាលខេត្តកំពង់ឆ្នាំង មកផ្ដល់ជូនប្រជាពលរដ្ឋចំនួន ៥ គ្រួសារក្នុងនោះនៅសង្កាត់ខ្សាមចំនួន ៣ គ្រួសារនិង នៅសង្កាត់ផ្សារឆ្នាំង ២គ្រួសារ ។ ដោយក្នុង១ៗគ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម ត្រីខ ១ យួរ មី ១ កេស ទឹកត្រី ១ យួរទឹកស៊ីអ៊ីវ ១ យួរ ម៉ាស១ប្រអប់ និងថវិកា ២០ ម៉ឺន ៨ ពាន់រៀល ។


បងប្អូនប្រជាពលរដ្ឋពេលទទួលបានអំណោយខាងលើនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់អំណោយជូនពួកគាត់កំពុងជួបការខ្វះខាត និងសូមជូនពរឱ្យក្រុមអ្នកជិះកង់ ខេត្តកំពង់ឆ្នាំង ព្រមទាំង សម្ដេច ឯកឧត្ដម សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕



dd
Bottom Ad