24/01/22 15:52 PM
កំពង់ឆ្នាំង៖ នៅក្នុងទីបញ្ជាការយោធភូមិភាគពិសេស នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ-១៩ ដូសជំរុញដូសទី៤ Pfizer ជូនដល់កងទ័ព និងគ្រួសារកងទ័ព នៅខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមបង្កាទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបញ្ជាក់ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន លោកមេបញ្ជាការយោធភូមិភាគពិសេស បានយកចិត្តទុកដាក់ដល់កងទ័ព និងគ្រួសារកងទ័ពទាំងអស់ត្រូវបានទទួលការចាក់វ៉ាក់សាំងដូសទី៤ ដែលជាដូសជំរុញ ដើម្បីការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានផ្តាំផ្ញើដល់ នាយ-នាយរងបណ្តាការរិយាល័យតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កងទ័ព និងគ្រួសារកងទ័ពទាំងអស់ សូមចូលរួមការពារ និងទប់ស្កាត់ជំងឺកូវ-១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល កុំឲ្យរីករាលដាលដល់ខ្លួនយើង គ្រួសារយើង និងសហគមន៍។
លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តំណាឲ្យកងទព័ និងគ្រួសារកងទ័ពទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៍ដូចជាមេបញ្ជាការយោធភូមិភាគពិសេស ដែលតែងតែយកចិត្តទុកដាក់ដល់សុខភាពកងទ័ព និងក្រុមគ្រួសារកងទ័ពទាំងអស់ឲ្យបានចាក់វ៉ាក់សាំងបន្តបន្ទាប់ តាំងពីដូសទី១រហូតដល់ដូសទី៤នេះទៀត សូមឲ្យលោកបានជួបនៅជ័យជំនះគ្រប់គ្រប់ភារកិច្ចដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ៕