តំណាងអង្គការសុខភាពពិភពលោក និងរដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយ ឯកឧត្តមអភិបាលខេត្ត ចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តកំពង់ឆ្នាំង


ត្រលប់ក្រោយ

25/01/22 08:36 AM

ចំនួនទស្សនា៖

237

ប្រភព៖

កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោកជំទាវវេជ្ជបណ្ឌិត លី អាយលែន (li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំនៅសាលាខេត្តកំពង់ឆ្នាំង ស្ដីពីដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ និងយុទ្ធសាស្ត្ររួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ពិសេសមេរោគបំលែងថ្មី អូមីក្រុង។  


នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា យើងត្រូវរួមគ្នាទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ពិសេសមេរោគបំលែងថ្មី អូមេក្រុង ដែលឆ្លងលឿន និងឆាប់រហ័ស។ ហេតុនេះ គ្រប់ស្ថាប័ន មន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ត្រូវជំរុញការអប់រំផ្សព្វផ្សាយ ដល់ប្រ ជាពលរដ្ឋចូលរួមប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការការពារមិនត្រូវធ្វេសប្រហែសចំពោះមេរោគបំលែងមេក្រុងនេះឡើយ ។ ជាមួយគ្នានេះគ្រប់ស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវជំរុញឱ្យប្រជាពលរដ្ឋចូលរួមទទួលការចាក់វ៉ាក់សាំងដុសទី៣ ឬដុសទី៤ ឲ្យបានគ្រប់ៗគ្នា ។


ក្រោយកិច្ចប្រជុំនេះ លោកជំទាវ លី អាលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានអញ្ជើញពិនិត្យមើលមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច ក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងនៅរសៀលថ្ងៃដដែលនេះ ក៏បានអញ្ជើញចុះទៅមើលមណ្ឌលសុខភាពស្រុកទឹកផុស ត្រួតពិនិត្យមើលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូចគ្នានេះផងដែរ៕



dd
Bottom Ad