27/01/22 10:03 AM
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ បានដឹកនាំលោកស្នងការរង និងមន្ត្រីនគរបាលក្នុងស្នងការ នាំអំណោយ ទៅផ្ដល់ជូនដល់អ្នកមានជំងឺខ្លនម្នាក់ដែល លោកស្នងការបានជួយសង្គ្រោះអោយក្រុមគ្រូពេទ្យធ្វើ ការវះកាត់បានដោយជោគជ័យ ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន នៅរសៀលថ្ងៃទី២៦ បានឲ្យ ដឹងថា បុរសអ្នកជំងឺខាងលើមាន ឈ្មោះម៉ម គង់ អាយុ ៥៨ ឆ្នាំមានទីលំនៅភូមិច្រកត្នោត ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ គាត់មានជំងឺខ្លនប្រចាំកាយ គ្មានលទ្ធភាពព្យាបាល អស់រយៈពេលជាច្រើនឆ្នាំហើយ ។ កន្លងមកបុរសរូបនោះធ្លាប់បានគិតខ្លីរកបញ្ចប់ជីវិតទៀតផង ។ ក្រោយមករឿងនេះក៏បានលេចឮដល់ លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ហើយក្រោយមកលោកស្នងការ ក៍បានចុះទៅពិនិត្យស្ថានភាពជំងឺ និងបានធានាចេញថ្លៃព្យាបាល ដោយបានដឹកមកមន្ទីរ ពេទ្យខេត្តកំពង់ឆ្នាំង បន្ទាប់មកក្រុមគ្រូពេទ្យពិនិត្យ និងបានធ្វើការវះកាត់ដោយជោគជ័យ ។
ក្រោយពីការធ្វើវះកាត់ និងព្យាបាលបានធូរស្បើយ នៅព្រឹកនេះលោកឧត្តមសេនីយ៍ទោ ខូវ លី ក៏បានដឹកនាំមន្ត្រីនគរបាលនាំអំណោយទៅផ្ដល់ជូនបុរសខាងលើ ដែលក្នុងនោះ រួមមានទឹកសុទ្ធវីតាល់ ២កេស ទឹក ដោះគោឆៅ២ឡូ ទឹកដោះគោខាប់ ១០ កំប៉ុង ទឹកសេរ៉ូថៃ៤ដប ផ្លែឈើ១កន្ត្រកធំ និង ថវិកាចំនួន១ លានរៀលផងដែរ ។
ដោយឡែកអ្នកជម្ងឺដែលសម្រាកព្យាបាលនៅបន្ទប់ជាមួយ មានចំនួន ៥ នាក់ព្រមទាំងគ្រូពេទ្យចំនួន ៥ នាក់ក្នុងម្នាក់ៗ លោកស្នងការនគរបាលខេត្តបានឧបត្ថម្ភថវិកសចំនួន១០ ម៉ឺនរៀលផងដែរ ៕