នគរបាលក្រុងសិរីសោភ៏ណ បញ្ជូនជនសង្ស័យលួចគាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិអ្នកដទៃមកការិយាល័យជំនាញ ចាត់ការបន្តតាមនិតិវិធី


ត្រលប់ក្រោយ

29/01/22 19:35 PM

ចំនួនទស្សនា៖

256

ប្រភព៖

បន្ទាយមានជ័យ

​ជនសង្ស័យចំនួន០៤នាក់ ជាសញ្ញាចោរលួចយ៉ាងសកម្ម​ទោះបីផ្ទះជាប់របងគ្នាក៏មិនលើកលែងដែរក្នុងភូមិសាស្ត្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលសិរីសោភ័ណ ស្រាវជ្រាវឃាត់ខ្លួន នៅវេលាម៉ោង០៦និង៣០នាទី យប់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

​លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ជនសង្ស័យទាំង០៤នាក់ ត្រូវបានឃាត់ខ្លួនមានឈ្មោះ ១/-សួស សុភីហៅខ្មៅ ភេទប្រុសអាយុ១៦ឆ្នាំ,២/-អ៊ុច ឡើយ ភេទប្រុសអាយុ១៩ឆ្នាំ,៣/-ញឹម ខេន ភេទប្រុស អាយុ១៩ឆ្នាំ,៤/-ផាន់ ផាវ ភេទប្រុសអាយុ១៨ឆ្នាំ ទាំង០៤នាក់ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ចំពោះលទ្ធផលដែលកម្លាំងនគរបាលក្រុងសិរីសោភ័ណ សម្រេចបាននេះ ដោយអនុវត្តតាមបអបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនិតិវិធី ពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

​លោកអធិការនគរបាលក្រុង បានបញ្ជាក់ថា៖តាមបណ្តឹងរបស់ឈ្មោះលឹម ប៊ុនលាង ភេទស្រីអាយុ៥២ឆ្នាំ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានឲ្យដឹងថា មានករណីចោរលួចគាស់គន្លឹះទ្វារផ្ទះរបស់ខ្លួន ខណពៈពេលគាត់ទៅធ្វើបុណ្យនៅឯភ្នំពេញ យកអស់ស្រាបៀរហ្គេនស្ប៊ឹកចំនួន១៣កេស,ស្រាបៀរកម្ពុជាចំនួន០៥កេស,ស្រាបៀរ ABC ​ចំនួន០១កេសនិងទឹកក្រូចមួយចំនួន ។ក្រោយពីទទួល​បានបណ្តឹង កម្ឡាំងនគរបាលជំនាញផ្នែកព្រហ្ម បានធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញ ឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះសួស សុភីហៅខ្មៅ មកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះសួស សុភីហៅខ្មៅ បានសារភាពថា គេនិងបក្សពួក០៣នាក់ទៀតឈ្មោះ១/-អ៊ុច ឡើយ ,២/-ញឹម ខេន,៣/-ផាន់ ផាវ ពិតជាបានធ្វើសកម្មភាពគាស់គន្លឹះទ្វារផ្ទះរបស់ឈ្មោះលឹម ប៊ុនលាងយកស្រាបៀរនោះមែន ខណៈពេលម្ចាស់ផ្ទះមិននៅរវល់ទៅធ្វើបុណ្យឯភ្នំពេញ។ ក្រោយលួចបានពួកគេយកទៅលក់ឲ្យឈ្មោះ វ៉ាន់ ថន ភេទស្រីអាយុ ៦៧ឆ្នាំ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ បានតម្លៃ០១កេស៤ម៉ឺន៩ពាន់រៀល ។

​លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា៖ជនសង្ស័យទាំង០៤នាក់ កម្លាំងនរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីនៅរសៀលថ្ងៃទី២៩ខែមករា ឆ្នាំ២០២២នេះហើយ៕

បន្ទាយមានជ័យ,២៩/០១/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad