ក្រុមចលនាយុវជន១៥៧ ចុះសួរសុខទុក្ខ និងចែកអំណោយដល់សិស្សក្រីក្រ ១៧ នាក់ និងលោកគ្រូអ្នកគ្រូ ៣០ នាក់ នៅក្នុងសាលាបឋមសិក្សាគិរីសុវណ្ណវង្ស


ត្រលប់ក្រោយ

01/02/22 05:33 AM

ចំនួនទស្សនា៖

561

ប្រភព៖

កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា ប្រធានសមាគមចលនាយុវជនកម្ពុជា ១៥៧ នៅព្រឹកថ្ងៃ ទី ២៩ ខែមករា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខ និងចែកអំណោយជូនសិស្សក្រីក្រ និងលោកគ្រូអ្នកគ្រូនៅក្នុងសាលាបឋមសិក្សាគីរីសុវណ្ណវង្ស ស្ថិតនៅក្នុងភូមិ ក្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ។



លោក យិន ច័ន្ទឌី នាយកសាលា បឋមសិក្សាគិរីសុវណ្ណវង្សបានថ្លែងឲ្យដឹងថា សាលានេះបានកសាងឡើងនៅឆ្នាំ១៩៥៦ បច្ចុប្បន្នមានអាគារសរុបចំនួន ៩ខ្នង ស្មើនិង១៩ បន្ទប់ ។ នៅក្នុងឆ្នាំសិក្សា២០២១-២០២២នេះ សិស្សសរុបមានចំនួន ៥៧៧ នាក់ ស្រី ២៩០ នាក់ , ឆ្នាំសិក្សា ២០២១-២០២២ សិស្សរៀនព្រឹកនិងល្ងាច ។ ឆ្នាំសិក្សា ២០២០-២០២១សិស្សជាប់មធ្យមភាគ ( ឡើងថ្នាក់ ) ១០០ % ។ សាលាមានគ្រូសរុប ២៩ នាក់ប្រុស ៩ នាក់ ស្រី ២០ នាក់ ។ នៅឆ្នាំ១០១៦-២០១៧ នាយកសាលា លោក គិតច័ន្ទសីហា ទទួលបានពានរង្វាន់សម្ដេចតេជោជានាយកល្អ ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស , នៅឆ្នាំ២០១៧-២០១៨ សាលាទទួលបានពានរង្វាន់សាលាស្អាត ចំណាត់ថ្នាក់លេខ ១ ពីក្រសួងអប់រំយុវជននិងកីឡា , នៅឆ្នាំ២០១៥-២០១៦ សាលាទទួលពានរង្វាន់ជ័យលាភីប្រឡងប្រណាំងបណ្ណាល័យគំរូថ្នាក់ជាតិ , ឆ្នាំ២០១៨ -២០១៩ សាលាទទួលជ័យលាភីលេខ ២ មេដាយប្រាក់ ពីសាលាមេ ត្រីបរិស្ថានកម្ពុជា របស់ក្រសួងបរិ ស្ថាន និងសមិទ្ធផលមួយចំនួនទៀ តពីសាលានិរន្តរភាពបរិស្ថានកម្ពុ ជា , ឆ្នាំ២០១៩-២០២០ អ្នកគ្រូ ពន បូរី ទទួលពានរង្វាន់តេជោសែនជ័យ លាភីលេខ១ជាគ្រូបង្រៀនល្អឆ្នើមលើ មុខវិជ្ជាភាសាខ្មែរ ថ្នាក់ ទី១. ២. ៣ ។



នៅក្នុងឱកាសនេះដែរ លោកឧត្តម សេនីយ៍ទោ កែវ សុវណ្ណារ៉ា ប្រធានសមាគមចលនាយុវជនកម្ពុជា១៥៧ បានកោតសរសើរដល់លោកនាយកសាលាលោកគ្រូអ្នកគ្រូ ដែលកន្លងមកខិតខំយកចំណេះដឹង និងទេព កោសល្យបច្ចេកទេសបង្រៀនសិស្សបានល្អប្រសើរ ឡើងថ្នាក់បាន១០០ % និងទទួលបានពានរង្វាន់ជ័យ លាភី នានាពីប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំ និងពីក្រសួងបរិស្ថាន។ ដោយលោកសំណូមពរផងដែរដល់លោកនាយកលោកគ្រូនិងអ្នកគ្រូសូ មខិតខំបន្តទៀត ដើម្បីបង្រៀននិងអប់រំសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី អោយមានចំនេះដឹងខ្ពស់និងបានរៀនសូត្រចប់ចុងចប់ដើម ដើម្បីក្លាយជាពលរដ្ឋល្អ មានអនា គតរុងរឿង ជួយអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ ។



នៅក្នុងពេលនេះដែរក្រុមការងារចល នាយុវជនកម្ពុជា១៥៧ ក៏បានផ្តល់អំណោយជូនសិស្សក្រីក្រចំនួន១៧ នាក់ ដោយម្នាក់ៗទទួលបានសៀវ ភៅ ៩ ក្បាល ប៊ិច ២ ដើម និងថវិកា ២ ម៉ឺនរៀល , សិស្ស២ នាក់ទៀតទទួលបានកង់ជិះ ម្នាក់១ គ្រឿង និងលោកគ្រូអ្នកគ្រូចំនួន៣០នាក់ក្នុងម្នាក់ៗទទួលបាន សារ៉ុង និងថវិកា ២ ម៉ឺនរៀល ដែលអំណោយខាងលើនេះសរុបជាថវិកាមានចំនួន ២ លានរៀល ។ ជាមួយគ្នានេះដែរលោក ឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា ក៏បានជួយឧបត្ថម្ភថវិកាផ្ទា ល់ខ្លួនចំនួន ៣៥០ ដុល្លារថែមទៀតដើម្បីជួយកសាង ដំបូលរោងជីកំប៉ុស្តិ៍១ខ្នងជូនសាលាតាមសំណូមពរលោកនាយក ។



លោកនាយកសាលា លោកគ្រូអ្នក គ្រូ លោកសមាជិកក្រុមប្រឹក្សាឃុំស្រែថ្មី មាតាបិតាសិស្ស និងសិស្សានុសិស្ស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារសមាគមចលនាយុវជនកម្ពុជា១៥៧ ដែលបានដឹកនាំក្រុមការងារចុះមកសួរសុខទុក្ខ និងផ្ដល់អំណោយដ៏សប្បុរសខាងលើនេះ ដោយសូមគោរពជូនពរឱ្យក្រុមការងារទាំងអស់ទទួលបាននូវពុទ្ធពរទាំងបួនប្រការ និងមានជោគជ័យគ្រប់ភារកិច្ច៕



dd
Bottom Ad