សម្ដេច គង់ សំអុល ចែកម៉ូតូ២៣ គ្រឿង ដល់សិស្សប្រឡងជាប់សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន ២៣ នាក់


ត្រលប់ក្រោយ

01/02/22 16:50 PM

ចំនួនទស្សនា៖

387

ប្រភព៖

កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ សម្ដេច គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ បានចូលរួមជាអធិបតីភាពក្នុងពិធីចែកអំណោយម៉ូតូចំនួន ២៣គ្រឿង ដល់សិស្សប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ចំនួន ២៣ នាក់ នៅក្នុងទីស្នាក់ការគ ណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។ 


នៅក្នុងពិធីនេះ សម្ដេច គង់ សំអុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូគ្រប់វិទ្យា ល័យនៅក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនដល់សិស្សានុសិស្សរបស់ខ្លួន ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតយភូមិ និទ្ទេស A ក្នុងឆ្នាំនេះ ។


ជាមួយគ្នានេះដែរ សម្ដេច គង់ សំអុល ក៏បានចាំផ្ញើដល់ក្មួយៗជាសិស្សដែលទទួលបានរង្វាន់ម៉ូតូពីថ្នាក់ដឹក នាំគណៈបក្សប្រជាជនកម្ពុជានៅក្នុងថ្ងៃនេះ សូមយកចិត្តទុកដាក់រៀនសូត្របន្តទៀត ដើម្បីអនាគតរបស់ខ្លួន។  ជាពិសេសពេលបើកម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន និងត្រូវគោរពគំនូសសញ្ញាចរាចរណ៍ និងផ្លា កសញ្ញាចរាចរណ៍តាមដងផ្លូវ ដើម្បីគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ជាថាហេតុទាំងឡាយ ហើយចៀសឲ្យឆ្ងាយពីគ្រឿងញៀន អាចនាំឲ្យខូចអនាគតក្នុងការសិក្សា។ 


លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង នៅក្នុងពិធីនេះបានរាយការណ៍ឲ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ បុគ្គលិកអប់រំសរុបមានចំ នួន ៤,៥០២ នាក់ ស្រី ១,៩៨៥ នាក់និងមានសាលាចាប់ពីមត្តេយ្យសាលាដល់វិទ្យាល័យសរុបចំនួន៧២២ កន្លែង ក្នុងនោះមានសិស្សសរុបចំនួន ១១៦,៥០០ នាក់។ ដោយឡែក ចំពោះការប្រឡងស ញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ២៧ ធ្នូ ២០២១ ខេត្តកំពង់ឆ្នាំង មានមណ្ឌលប្រឡងចំនួន ៨ មណ្ឌល ស្មើនិង ១៦៣ បន្ទប់ មានបេក្ខជនមកចុះឈ្មោះប្រឡងសរុប ៤,០៦១ នាក់ ស្រី ២,១៦៥ នាក់ អ្នកមកប្រលងសរុបមានចំនួន ៣,៨២៦ នាក់ ស្រី ១,៣១៣ នាក់។ ប្រឡងជាប់សរុបចំនួន ២,១៤៦ នាក់ ស្រី ១,៣១៣ នាក់ ស្មើនិង ៥៦,០៩ ភាគរយ ។ ចំពោះសិស្សប្រឡងជាប់និទ្ទេស A មានចំនួនសរុប ២៣ នាក់, ស្រី ១១ នាក់ ។


ក្នុងនាមប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្ស ដែលទទួលបានរង្វាន់ម៉ូតូក្នុងម្នាក់ ១ គ្រឿង ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្នុងពេលនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្ដេចនិងថ្នាក់ដឹកនាំ គណបក្សទាំងអស់ដែលបានយកចិត្តទុកដាក់បរិច្ចាគ និងធនធាន ដើម្បីទិញម៉ូតូចែករង្វាន់ដល់សិស្សនិទ្ទេស A ក្នុងពេលនេះ ដោយសូមគោរពជូនពរដល់សម្ដេច លោកជំទាវ ឯកឧត្តម លោក លោកស្រី ក្នុងក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងអស់សូមមានសុខភាពល្អ និងមានជ័យជំនះគ្រប់ភារកិច្ច៕



dd
Bottom Ad