កុមារា និងកុមារី ៣ នាក់ អាយុ២ឆ្នាំ និង៣ឆ្នាំ ជាបងប្អូនជីដូនមួយនិងគ្នា បានលង់ទឹកស្រះស្លាប់ខណៈដែលជីដូនជាអ្នកមើលភ្លេចខ្លួនមួយសន្ទុះ


ត្រលប់ក្រោយ

03/02/22 08:50 AM

ចំនួនទស្សនា៖

607

ប្រភព៖

កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ពិតជាគួរឲ្យអាណោចអាធ័ម កុមារា និងកុមារីជាបងប្អូនជីដូនមួយនិងគ្នា ៣ នាក់ បានលង់ទឹកស្រះមុខផ្ទះស្លាប់ ខណៈដែលលោកយាយជាអ្នកមើលថែភ្លេចខ្លួនតែមួយសន្ទុះ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោងនៅ១០ព្រឹក ថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២២ នៅភូមិច្រកសង្កែ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ។ 


លោកវរសេនីយ៍ទោ សេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យនៅរសៀលថ្ងៃទី០២ ខែកុម្ភៈ នេះ បាននិយាយតាមទូរស័ព្ទឱ្យដឹងថា កុមាររងគ្រោះទាំង ៣ នាក់ ដែលបានលង់ទឹកស្លាប់យ៉ាងអណោចអាធ័មនេះមាន ៖ ១/- ឈ្មោៈ ភៀន ធារ៉ា ភេទប្រុស អាយុ ២ឆ្នាំ ២/- ឈ្មោះស៊ីម ម៉េង ភេទប្រុស អាយុ ៣ឆ្នាំ និង ៣/- ឈ្មោះ ឈាន ស្រីនី ភេទស្រី អាយុ ២ឆ្នាំ ។ នៅមុនពេលកើតហេតុ កុមារទាំង៣នាក់ បានចុះលេងទឹក ស្រះមុខផ្ទះ ក៏បានលង់ទឹកស្លាប់ខណៈដែលជីដូនជាអ្នកមើលថែបានភ្លេចខ្លួនតែមួយសន្ទុះប៉ុណ្ណោះ។


លោកអធិការបានបន្តថា ឪពុកម្ដាយកុមាររងគ្រោះទាំង៣ខាងលើនេះ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា ១/- ជា កម្មកររោងចក្រ ២/-ជាគ្រូបង្រៀន និង ៣/- មន្ត្រីអង្គការ ដោយនៅរៀងរាល់ព្រឹក បានផ្ញើកូនជាមួយនឹងម្ដាយដែលជាជីដូនឲ្យមើលថែចៅៗ ពួកគាត់នាំគ្នាទៅធ្វើការរៀងៗខ្លួន។


ករណីខាងលើនេះ នៅពេលបាត់ចៅមួយសន្ទុះ លោកយាយដើររកចៅមិនឃើញ ក៏បានស្រែកហៅអ្នកជិត ខាងឲ្យជួយរកមើល និងដោយមានការសង្ស័យ អ្នកជិតខាងក៏បានចុះមើលក្នុងទឹកស្រះ ក៏ប្រទះកុមាររង គ្រោះទាំង ៣នាក់ ហើយក៏បានបញ្ជូនទៅកាន់មណ្ឌលសុខភាពឃុំស្វាយជុកឱ្យជួយសង្គ្រោះ ប៉ុន្តែក្រុមគ្រូពេទ្យមិនអាចសង្រ្គោះបាន ព្រោះកុមាររងគ្រោះទាំង ៣ នាក់បានស្លាប់បាត់ទៅហើយ។ ក្រោយពេលពេលពិនិត្យរួច ក្រុមគ្រូពេទ្យក៏បានប្រគល់សពកុមាររងគ្រោះទាំង៣នា ក់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅក្នុងលំនៅដ្ឋាន ៕




dd
Bottom Ad