03/02/22 08:55 AM
កណ្តាល៖ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឧត្ដមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្ដាល អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមការងារ ត្រៀមបើកវគ្គហ្វឹកហ្វឺនពង្រឹងរបៀបរៀបរយយោធាប្រចាំឆ្នាំរបស់តំបន់ប្រតិបត្តិការសឹករងកណ្តាល ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅទីបញ្ជការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ-ផ្នែក និងជំនាញពាក់ព័ន្ធជាច្រើននាក់។
នៅក្នុងកិច្ចប្រជុំនេះ មេបញ្ជាការ បានជំរុញទៅដល់ក្រុមការងារ ការិយាយ័ជំនាញហ្វឹកហ្វឺនកងកម្លាំង ត្រូវយកចិត្តទុកដាក់ទៅលើការងារនេះ ដើម្បីឱ្យសម្រេចទៅតាមផែនការកំណត់របស់អង្គភាព ក៏ដូចជាផែនការថ្នាក់លើដាក់ចេញមក។
គួរបញ្ជាក់ថា តំបន់ប្រតិបត្តិការសឹករងកណ្តាល គ្រោងបើកវគ្គហ្វឹកហ្វឺនពង្រឹងរបៀបរៀបរយ យោធារយៈពេល៤៥ថ្ងៃ និងចាប់ផ្តើមនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ទៅតាមផែនការមេរៀនជាច្រើនរបស់កងទ័ព៕