លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសារសពក្មេងប្រុសស្រី ៣នាក់ ដែលបានលង់ទឹកស្លាប់នៅស្រុកសាមគ្គីមានជ័យ


ត្រលប់ក្រោយ

04/02/22 09:52 AM

ចំនួនទស្សនា៖

269

ប្រភព៖

កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយ មានអង្ករចំនួន ០៩ការ៉ុង មី ៣កេះ ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣ យួរ អាវរងា០៣ មុង០៣ ជែលលាងដៃ០៦ដប រួមនិងថវិកាមួយចំនួន ដែ លជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ទៅឧបត្ថម្ភក្នុងពិធីបុណ្យសពរបស់កុមារាកុមារី ០៣នាក់ ដែលបានស្លាប់ដោយសារលង់ទឹកស្រះ កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិច្រកសង្កែ ឃុំស្វាយជុក ស្រុកសាម គ្គីមានជ័យ ដែលបានបូជារួមគ្នាក្នុងម៉េនតែមួយ។ 



នៅក្នុងឱកាសនេះ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីសោកស្តាយក្រៃលែង ដោយសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ។



ក្នុងនោះដែរ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានសំណូមពរដល់ក្រុមគ្រួសារកុមាទាំង ០៣នាក់ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ ដើម្បីកុំឲ្យយើងជាមារាបិតា និងសាច់ញាតិ មានវិប្បដិសារីដូចរឿងនេះបន្តទៀត ។



ក្រុមគ្រួសារកុមារងគ្រោះទាំង០៣នាក់ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាកានយោបាយឡើយ គឺទីណាប្រជាជនមានទុក្ខលំបាក ទីនោះតែងមាន ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជួយជានិច្ច ពួកគាត់សូមគោរពជូនពរ ឯកឧត្ដម លោកជំទាវ លោកមេបញ្ជាការ ព្រមទាំងក្រុមការងារ សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕




dd
Bottom Ad