អំពើលួច និងមានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល


ត្រលប់ក្រោយ

05/02/22 14:13 PM

ចំនួនទស្សនា៖

266

ប្រភព៖

កណ្តាល

### ស្រុកកោះធំ ០៤.០២.២០២២

ត្រូវនិងថ្ងៃសុក្រ ០៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥

សូមគោរពរាយការណ៍! 

-ស្ដីពីករណី ៖អំពើលួច និងមានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល។

-ពេលកើតហេតុ ៖ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២១ និង៣០នាទី។ 

-ចំណុចកើតហេតុ ៖ ក្នុងការិយាល័យទីចាត់ការ សាលាបឋមសិក្សាព្រែកស្ដី ក្នុងភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។

+ជនរងគ្រោះ ០១៖ ឈ្មោះ យឹម ចូត ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ គ្រូបង្រៀន និងជានាយកសាលាបឋមសិក្សាព្រែកស្ដី។

+ជនសង្ស័យ០១នាក់(ឃាត់ខ្លួន)៖ 

ឈ្មោះ លី សុខរម្យ (ហៅ លីក្រួច ឬ លី គ្រួច) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកម្មករសំណង់ បានធ្វើតេស្តរហ័សរកវីរុសCOVID-19 លទ្ធផលអវិជ្ជមាន (-) និងធ្វើតេស្ដទឹកនោមរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+)។

+វត្ថុតាងចាប់យក៖  

១- ម៉ាស៊ីនព្រីន ពណ៌ស ចំនួន ០១គ្រឿង

២- អាំភ្លី សម្រាប់ចាក់បំពងសំឡេង ចំនួន ០១គ្រឿង

៣- ក្បាលម៉ៃក្រូហ្វូន ចំនួន ០១កំប្លេ

៤- ដុំទឹកថ្នាំម៉ាស៊ីនព្រីន ចំនួន ០៣ដុំ

៥- សៀវភៅសរសេរ ចំនួន ១៥ដុំ

៦- ទឹកសាប៊ូ អូរសាវ៉ែល ចំនួន ១០ដប

៧- រ៉ាពីតតេស្ដ (Rapid test) ចំនួន ០៣ប្រអប់

៨- ម៉ាស ចំនួន ០៦ប្រអប់

៩- កៅអីជ័រ ចំនួន ១០កៅអី

១០- កូនសោ ០១ចង្កោម ចំនួន ០៨កូនសោ

១១-មេសោ ចំនួន ០២

១២- សម្ភារៈប្រើប្រាស់ក្នុងទីចាត់ការសាលាផ្សេងៗមួយចំនួនទៀត។

(សម្ភារៈ​ទាំងអស់ខាងលេី​ បានប្រគល់ជូនជនរងគ្រោះវិញហេីយ)

-សភាពរឿងហេតុ៖

 នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០៧ និង ០០នាទី ជនរងគ្រោះ យឹម ចូត ដែលជាគ្រូបង្រៀន និងនាយកសាលាបឋមសិក្សាព្រែកស្ដី បានមកសាលារៀន ពេលមកដល់បន្ទប់ទីចាត់ការក៏ស្រាប់តែឃើញមេសោទ្វាបន្ទប់របើក ថ្ពក់ជាប់តាយ៉ូវទ្វា រួចជនរងគ្រោះបានចូលទៅក្នុងបន្ទប់ស្រាប់តែឃើញមានបាត់សម្ភារៈប្រើប្រាស់ក្នុងការិយាល័យមួយចំនួនធំ ដូចបានរៀបរាប់ក្នុងវត្ថុតាងចាប់យកខាងលើ។ ភ្លាមនោះជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងមកកាន់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដីតែម្ដង។ ក្រោយពីទទួលបានបណ្ដឹងភ្លាម សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកស្ដី បានសហការជាមួយកម្លាំងផ្នែកជំនាញយុត្តិធម៌ស្រុកកោះធំ ចុះធ្វើការស៊ើបអង្កេត ពិនិត្យស្រាជ្រាវដល់ទីតាំងកើតហេតុខាងលើ រហូតដាក់ការសង្ស័យទៅលើឈ្មោះ លី សុខរម្យ ឬ លី ក្រួច ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ហើយក៏ជាមុខសញ្ញាដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៣៦(ន)/២០ ចុះនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ របស់លោក អឿង វណ្ណា ចៅក្រមជំនុំជម្រះ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល។ រហូតនៅវេលាម៉ោង០៩ និង ០០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍ បានឃាត់ខ្លួនជនសង្ស័យ លី សុខរម្យ ឬ លី ក្រួច នៅចំណុចផ្ទះជនសង្ស័យ រួចនាំខ្លួនមកកាន់ប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដី។

 ក្រោយការសាកសួរយ៉ាងយកចិត្តទុកដាក់របស់នគរបាល ជនសង្ស័យខាងលើ ក៏បានសារភាពថាៈ ខ្លួនពិតជាបានលួចយកសម្ភារៈប្រើប្រាស់ក្នុងការិយាល័យទីចាត់ការ សាលាបឋមសិក្សាព្រែកស្ដីប្រាកដមែន។ ដោយខ្លួនធ្វើសកម្មភាពតែម្នាក់ឯង នាយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២១ និង ៣០នាទី ជនសង្ស័យបានដើរចេញពីផ្ទះ រួចយកដុំថ្មទោវាយមេសោបន្ទប់ទីចាត់ការ រួចបានប្រមូលយកសម្ភារៈប្រើប្រាស់ក្នុងការិយាល័យជាច្រើនច្រកចូលទៅក្នុងការ៉ុង រួចយកទៅលាក់ទុកក្នុងព្រៃត្រែងជាប់មាត់ទន្លេបាសាក់ ខាងមុខវត្តព្រែកស្ដី ដោយឡែកម៉ាស៊ីនព្រីន គឺជនសង្ស័យបានយកមកលាក់ទុកក្នុងទ្រុងមាន់ក្រោមផ្ទះរបស់ខ្លួន។ លុះពេលដែលត្រូវនគរបាលចាប់បានទើបជនសង្ស័យសារភាព និងនាំទៅចង្អុលបង្ហាញទីតាំងដែលខ្លួនបានលាក់ទុកនៅសម្ភារៈដែលលួចបានទាំងអស់នោះតែម្ដង។

 បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ ជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី។

របាយការណ៍ខាងលើជូនមេជ្រាប។


dd
Bottom Ad