10/02/22 08:35 AM
កំពង់ឆ្នាំង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋម ន្ត្រីរដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ជាវតាយ អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ២៩៧ គ្រួសារ ដែលមកពីតាមបណ្ដាខេត្ត ទាំង៣ នៅចំណុច ក ដប ជាព្រំប្រទល់ជាប់គ្នារបស់ខេត្តទាំង៣។
នៅក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា នៅចំណុច ក ដប នេះ គឺជាព្រំប្រទល់ ៣ ខេត្ត គឺខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ហើយក៏ជាជង្រុកត្រីនៃបឹងទន្លេសា បរបស់យើងផងដែរ។ ចំណុច ក ដប នេះដែរ ប្រកបដោយសីល អ្នកមកដល់ទីនេះត្រូវមានគុណធម៌ មានសី លធម៌ក្នុងខ្លួន អាណិតស្រឡាញ់ធម្មជាតិ ការពារធម្មជាតិ និងថែរក្សាសុខសន្តិភាព។
ថ្ងៃនេះ ក៏សូមពាំនាំនូវអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងប្រកាសកាលពីរសៀលម្សិលមិញ( ៨ កុម្ភៈ) បានបញ្ជាក់ថា ជំងឺកូវីដប្រភេទថ្មីអូមីក្រុងបានស្ទុះឡើងគួរព្រួយបារម្ភណ៍ ហេតុនេះ សម្ដេចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមរក្សាគម្លាត និងកាត់បន្ថយការប្រមូលផ្ដុំ ហើយត្រូវចេះអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំលែងថ្មីអូមេក្រុង ដែលកំពុងឆ្លងយ៉ាងច្រើននាពេលថ្មីនេះ។
ការជួបជុំគ្នានៅថ្ងៃនេះ គឺមានឯកឧត្តមអភិបាលខេត្តទាំង៣ ដែលមានព្រំប្រទល់ជាប់គ្នា បានអញ្ជើញមកជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនដោយផ្ទាល់ដែលបានអញ្ជើញមកក្នុងមួយខេត្តចំនួន ៩៩ គ្រួសារ។
ក្នុងពេលនេះដែរ អំណោយដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥ គីឡូក្រាម មី១កេះ , ទឹកស៊ីអ៊ីវ ១ , យួរត្រីខ១ យួរ , ទឹកត្រី១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល ។
ចំណែកគ្រួសារមាន កូនភ្លោះ៣ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ក៏បានទទួលថវិកាពីសម្ដេចកិត្តិសង្គហបណ្ឌិតចំនួន ១ លាន២០ម៉ឺនរៀលផងដែរ៕