ក្រុមអ្នកជិះកង់ខេត្តកំពង់ឆ្នាំង នាំអំណោយក្នុងក្រុមនិងថ្នាក់ដឹកនាំផ្តល់ជូនប្រជាពលរដ្ឋជួបការខ្វះខាតចំនួន០៥ គ្រួសារនៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ


ត្រលប់ក្រោយ

14/02/22 11:46 AM

ចំនួនទស្សនា៖

246

ប្រភព៖

កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ក្រុមអ្នកជិះកង់ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២២ បាននាំយកអំណោយមនុស្ស ធម៌នៅក្នុងក្រុម និងអំណោយរបស់ថ្នាក់ដឹកនាំទៅប្រគល់ជូនប្រជាពលរដ្ឋកំពុងជួបការលំបាកខ្វះខាតចំនូន ០៥គ្រួសារ រស់នៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។


លោក សៀង ប៊ុនណាត ក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកមូលនិធិក្រុមអ្នកជិះខេត្តកង់កំពង់ឆ្នាំង មានប្រសាសន៍ថា៖ នៅព្រឹកនេះក្រុមអ្នកជិះកង់ខេត្តកំពង់ឆ្នាំង របស់លោកបានធ្វើសប្បុរសធម៌នាំយកអំណោយក្នុងក្រុមមកប្រគល់ជូនប្រជាពលរដ្ឋចំនួន ០៥គ្រួសាររស់នៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលកំពុងជួបការលំបាកខ្វះខាត ជនចាស់ជរា និងជនមានពិការភាព។ អំណោយទាំងនេះបានមកពីសមាជិករបស់ក្រុមកង់កំពង់ឆ្នាំង និងមួយចំណែកទៀតបានពី សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។


ប្រជាពលរដ្ឋទាំង ០៥ គ្រួសារ ដែលបានទទួលអំណោយមនុស្សធម៌របស់ក្រុមអ្នកជិះកង់ និងថ្នាក់ដឹកនាំ ក្នុងក្នុង១គ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម , ត្រីខ ១ យួរ , មី ១ កេស , ទឹកត្រី ១ យួរ , ទឹកស៊ីអ៊ីវ ១ យួរ , ម៉ាស់ ១ប្រអប់ និងថវិកា ២២ ម៉ឺន ៥ពាន់ ។


ក្នុងឱកាសនោះ លោក ភុន ភាន់ មេភូមិឧទម្ពរ ឃុំស្វាយជ្រុំ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់អំណោយមកផ្តល់ជូនពួកគាត់ក្នុងពេលកំពុងជួបការខ្វះខាត និងសូមជូនពរឱ្យក្រុមអ្នកជិះកង់ កំពង់ឆ្នាំង ព្រមទាំងសម្ដេច ឯកឧត្ដម ជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ និងមានជ័យជំនះការគ្រប់ការងារនិងភារកិច្ច ៕



dd
Bottom Ad