07/03/22 14:58 PM
ខេតកំពង់ឆ្នាំង៖ រយ:ពេល២ ក្នុងថ្ងៃ ទី៣ និងទី៤ ខែមីនា ឆ្នាំ២០២២ នេះក្រុមគ្រូពេទ្យចល័តនៃទីបញ្ជា ការតំបន់ប្រតិបត្តការសឹករងកំពង់ ឆ្នាំងបានបន្តចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៤ Pfizer ជូនដល់យោធិនគ្រួសារយោធិ ប្តីឬប្រពន្ធ និងសមាគមន៍អតីតះយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងចំនួន២,៥៩៩ នាក់នៅក្នុងមណ្ឌលសុខភាពអភិវឌ្ឍន៍ស្រុកទឹកផុស និងបន្តចុះទៅចាក់វ៉ាក់សាំងនេះនៅតាមបណ្តាស្រុកផ្សេងៗក្នុងខេត្ត ដើម្បីចូលរួមបង្កាការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បំឡែងថ្មីអូមេក្រុង នៅក្នុងសហគមន៍ ។ នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តឲ្យដឹងថា ដោយមានការយ កចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ មេបញ្ជាការយោធភូមិភាគពិសេសដែលលោកតែងតែបានយកចិត្តទុកដាក់ដល់អតីតយោធិន និងគ្រួសារនៅក្នុងសមាគមន៍អតីតជនកម្ពុជាខេត្តកំពង់ឆ្នាំងទាំងអស់ និងត្រូវទទួលបានការចាក់វ៉ាក់សាំងដូសទី៤ដែលជាដូសជំរុញគ្រប់ៗគ្នាដើម្បីការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បំឡែងថ្មីប្រភេទអូមេក្រុង។
លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានផ្តាំផ្ញើដល់យោធិនប្តីនិងប្រពន្ធ ក្នុងសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងទាំងអស់ និងក្រុមគ្រួសារ សូមចូល រួមឲ្យបានទាំងអស់គ្នាក្នុងការពារ និ ងទប់ស្កាត់ជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បីកុំឲ្យជំងឺដ៏កាចសាហាវនេះរីករាលដាលដល់ខ្លួនយើង គ្រួសារយើងនិងសហគមន៍យើង ៕