ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ លើកទិសដៅសម្រាប់អនុវត្តបន្ត


ត្រលប់ក្រោយ

07/03/22 15:06 PM

ចំនួនទស្សនា៖

266

ប្រភព៖

កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នេះនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ លើកទិសដៅសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧០ប៉ុស្តិ៍ ផងដែរ ។  


ក្រោយពីការអាននូវរបាយការណ៍ លទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំខែកុម្ភៈ របស់លោកឧត្តមសេនីយ៍ត្រី អៀរ ប៑ុនធឿន ស្នងការរងទទួលផែនការងារសេនាធិការ បានបញ្ជប់ និងមតិចូលរួមរបស់ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកប្រធានការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍ រួចមក លោកឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍បូកសរុប និងវាយតម្លៃលទ្ធផលការងាររយៈពេលកន្លងមក ក៏បានលើកសរសើរដល់គ្រប់អង្គភាពទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបំពេញការងាររបស់ខ្លួនបានជោគជ័យ ជាបន្តបន្ទាប់។

ចំពោះកិច្ចការមួយចំនួនដែលបំពេញហើយតែមិនទាន់បានល្អនិងមិនទាន់ពេលវេលា លោកក៏បានផ្ដល់អនុសាសន៍កែតម្រូវ ចែករំលែកបទពិសោធន៍ដើម្បីស្ថាបនាផងដែរ ហើយក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់អោយថែទាំសុខភាព រក្សាអនាម័យ អោយជៀសផុតពីជំងឺកូវីដ.១៩ តាមវិធានការ ៣ កុំ ៣ការពារ និងតាមវិធានការរបស់ក្រសួងសុខាភិបាល។




dd
Bottom Ad