អភិបាលខេត្តកំពង់ឆ្នាំង បើកការដ្ឋានកសាងផ្លូវកៅស៊ូ DBSTជាង ២,៥០០ ម៉ែត្រក្នុងភូមិអណ្ដូងឫស្សីដើម្បីលើកស្ទួយតំបន់ទេសចរណ៍ស្មូនឆ្នាំងឲ្យប្រសើរឡើង


ត្រលប់ក្រោយ

09/03/22 09:40 AM

ចំនួនទស្សនា៖

230

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276


កំពង់ឆ្នាំង៖ ផ្លូវក្រាលគ្រួសក្រហមជាង ២,៥០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ជាតំបន់ទេសចរណ៍ស្មូន ឆ្នាំងត្រូវបានបើកការដ្ឋានសាងសង់ឲ្យក្លាយជាផ្លូវកៅស៊ូ DBST ឲ្យកាន់តែប្រសើរឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍។


ពិធីបើកការដ្ឋានសាងសង់ និងពង្រីកផ្លូវនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្រ្តី ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។


អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ដោយសារតែភូមិសាស្ត្រក្នុងភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ជាគោលដៅទេសចរណ៍ជាតិ និងអន្តរជាតិ ដ៏សំខាន់ព្រោះតែនៅតំបន់នេះយើងបានបង្កើតឲ្យមានសហគមន៍ទេសចរណ៍ ស្មូនឆ្នាំង ដែលមានភ្ញៀវបរទេសចូលមកលេងកម្សាន្តយ៉ាងច្រើនជាប្រចាំ គ្រាន់តែមានការអន់ថយនៅពេលដែលមានជំងឺកូវីដផ្ទុះឡើង តែប៉ុណ្ណោះ ។ សង្ឃឹមថាក្រោយពីកូវីដ ស្ងប់ស្ងាត់ភ្ញៀវ បរទេសនឹងមកលេងកម្សាន្តជាច្រើនទៀតពុំខាននោះឡើយ ។

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ទៀតថា ក្រោយពេលកសាងកំណាត់ផ្លូវជាង ២,៥០០ម៉ែត្រ ពីផ្លូវក្រាលគ្រួសក្រហមឲ្យក្លាយជាផ្លូវក្រាលកៅស៊ូរួចហើយ ឯកឧត្តម នឹងចូលរួមបំពាក់អំពូលភ្លើងសូឡា បំភ្លឺតាមដងផ្លូវដោយចំណាយទឹកប្រាក់មាណ ១ ម៉ឺនដុល្លារ ដើម្បីឲ្យផ្លូវមួយនេះក្លាយជាផ្លូវដ៏ស្រស់ស្អាត និងមានសោភ័ណភាព មានភ្លើងបំភ្លឺនៅពេលយប់ដែលអាចទាក់ទាញនឹងសមស្របជាតំបន់ទេសចរណ៍។ ក្នុងការបំពាក់អំពូលភ្លើងបំភ្លឺតាមផ្លូវថ្មី នៅពេលយប់នេះដែរ បើបងប្អូនប្រជាពលរដ្ឋ ចង់ទិញអំពូលភ្លើងសូឡាដាក់តាមមុខផ្ទះ រៀងៗខ្លួន ក៍សូមចូល រួមបដិភាគទៅតាមលទ្ធភាព ។


ឯកឧត្តម ក៏បានអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សាផ្លូវ ដែលបានកសាងរួចរាល់ដោយកុំដឹកធ្ងន់លើសចំណុះ និងសូមកុំប្រើ គោយន្តកង់ដែកជាដើម ។ សូមបង ប្អូនចូលរួមថែរក្សាអនាម័យ និងអនុវត្តនូវវិធានការក្រសួងសុខាភិបាល ៣កុំ និង៣ការពារ និងសូមអញ្ជើញ ទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការកសាងនិងពង្រីកផ្លូវ ដោយត្រូវចាក់កៅស៊ូ DBST នៅពេលនេះ មានប្រវែង ២,៥៣៥ ម៉ែត្រទទឹង ៦ ម៉ែត្រ រៀបចំខឿនចិញ្ចើមផ្លូវសងខាង ដោ យចាក់បេតុងបង្ហូរទឹក ទទឹង ០,៣០ ម៉ែត្រ ប្រវែង ៥,០៧០ ម៉ែត្រផងដែរ។


ដោយឡែកនៅក្នុងពិធីនេះឯកឧត្តមអភិបាលខេត្ត ក៏បានការចែកអំណោយដល់ប្រជាពលរដ្ឋ ចូលរួមចំនួន ១៥០ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០ kg ទឹកត្រី ១ យួរទឹកស៊ីអ៊ីវ ១យួរ និងថវិកា ២ម៉ឺនរៀ លផងដែរ៕



dd
Bottom Ad