ស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងមន្រ្តីថ្មី រយៈពេល ១ខែ ប្រកាសបញ្ចូលក្របខណ្ឌថ្មី និង បំពាក់ឋារន្តស័ក្ដិដល់មន្រ្តីនគរបាលជាតិក្របខណ្ឌថ្មី ចំនួន១៨៣នាក់


ត្រលប់ក្រោយ

11/03/22 16:21 PM

ចំនួនទស្សនា៖

233

ប្រភព៖

កំពង់ឆ្នាំង


នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងមន្រ្តីថ្មី រយៈពេល ១ខែ ប្រកាសបញ្ចូលក្របខណ្ឌថ្មី និង បំពាក់ឋារន្តស័ក្ដិដល់មន្រ្តីនគរបាលជាតិក្របខណ្ឌថ្មី ចំនួន១៨៣នាក់ ស្រី៦៨នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ។ 


ដែលមានការអញ្ជើញចូលរួម ៖ លោកស្នងការរង លោកនាយការិយាល័យ បុគ្គលិក - លោកនាយការិយាល័យបណ្ដុះបណ្ដាល និងវិក្រឹតការ លោកអធិការនគរបាល ក្រុង ស្រុកទាំង០៨ និងមន្ត្រីនគរបាលក្របខណ្ឌថ្មីចំនួន១៨៣នាក់ ។


ពិធីបំពាក់ ឋានរន្តស័ក្ដិដល់មន្រ្តីនគរបាលក្របខណ្ឌថ្មី ៖

 *ថ្នាក់អនុសេនីយ៍ត្រី ៧៩នាក់ ស្រី២៦នាក់។

 *ថ្នាក់ព្រិន្ទបាលទោ ១០៤នាក់ ស្រី៤២នាក់។


លោកឧត្តមសនីយ៍ស្នងការ បានលេីកឡេីងថា ដោយទទួលបានការអនុញ្ញាតពីក្រសួង មហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងគណ:បញ្ជាការឯកភាពខេត្ត ស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបេីកវគ្គបណ្ដុះបណ្ដាល មន្ត្រី រយៈ ពេល១ខែ មានទាំងការរៀនទ្រឹស្ដី និងអនុវត្តមេរៀនដោយ ផ្ទាល់ដេីម្បីឲ្យមន្រ្តីក្របខណ្ឌថ្មី យកទៅអនុវត្តកិច្ចការងារនៅតាមមូលដ្ឋាន និងបម្រេីប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។  


ជាចុងក្រោយ លោកឧត្តមសនីយ៍ស្នងការ បានមានប្រសាសន៍ផ្ដាំផ្ញេីទៅកាន់មន្រ្តីនគរបាលក្របខណ្ឌថ្មីទាំងអស់ថា ក្នុងនាមជាកម្លាំងត្រូវគោរពវិន័យរបស់នគរបាលជាតិឲ្យបានខ្ជប់ខ្ជួន ត្រូវមានក្របសីលធម៌ល្អ ធ្វេីជាមន្រ្តីនគរបាលគំរូដល់ប្រជាលរដ្ឋរស់នៅក្នុងមូលដ្ឋាន ខិតខំរៀនសូត្រទទួលយកបទពិសោធន៍ល្អ ៗ ពីរៀមច្បង យកទៅអនុវត្តការងារជំនាញ ដោយយកចិត្តទុកដាក់ និងយកច្បាប់ជាគោលក្នុងការអនុវត្តការងារប្រចាំថ្ងៃ និងមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ និងឆ្លេីយថាទេ ចំពោះ គ្រឿងញៀន និងបទល្មេីសផ្សេងៗ ដែលមានកំណត់ក្នុងច្បាប់ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផងដែរ និងត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ។


dd
Bottom Ad