អាជីវករក្រុងកំពង់ឆ្នាំង ប្រមូលទិញសណ្ដែកបាយស្តុកទុកលក់ខណៈសណ្ដែកបាយឆ្នាំនេះ ក្នុង១គីឡូក្រាម តម្លៃ ៣ ពាន់រៀល


ត្រលប់ក្រោយ

14/03/22 10:03 AM

ចំនួនទស្សនា៖

747

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276


កំពង់ឆ្នាំង៖ នៅកំពង់ផែថ្មក្រុងកំពង់ឆ្នាំង នាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នេះគេសង្កេតឃើញក្រុមអាជីវករបានដើរប្រមូលទិញផលសណ្ដែកបាយពីប្រជាកសិករដាំដុះតាមខ្នងចំការ តាមដងទន្លេក្នុងក្រុងកំពង់ឆ្នាំង ដើម្បីស្តុកទុកលក់យកចំណេញខណៈដែលសណ្ដែកបាយក្នុងពេលនេះក្នុងមួយគីឡូក្រាមមានតម្លៃតែ ៣,០០០ រៀល ទាបជាងឆ្នាំមុន ។


អាជីវករម្នាក់ឈ្មោះ សម្បត្តិ ដែលកំពុងជួលកម្មករឲ្យលើកសណ្ដែកពីកាណូតឡើងរថយន្តនៅកំពង់ផែថ្ម បានបញ្ជាក់ឲ្យដឹងថាលោកបានទិញសណ្ដែកបាយក្នុងថ្ងៃនេះក្នុង ១គីឡូក្រេាមថ្លៃ ៣ពាន់រៀលប៉ុណ្ណោះ ដែរក្នុងពេលដូចគ្នានេះ ពីឆ្នាំមុនសណ្ដែកបាយក្នុងមួយគីឡូថ្លៃ ៤ ពាន់រៀល ។


អាជីវករខាងលើនេះបានបញ្ជាក់ទៀតថា ថ្វីត្បិតតែសណ្ដែកបាយក្នុងឆ្នាំនេះមានតម្លៃទាបជាងឆ្នាំមុន ប៉ុន្តែប្រជាកសិករយើងនៅតាមចំការបានប្រាប់ថា ការដាំដុះសណ្ដែកបាយក្នុងឆ្នាំនេះមិនសូវទទួលបានផលច្រើននោះឡើយ ដូច្នេះអ្នកចំការភាគច្រើនមិនបានចំណេញទេបើគិតលើការចំណាយទិញប្រេងបូមទឹក និងការទិញថ្នាំបាញ់សត្វល្អិតមាន តម្លៃថ្លៃ បូករួមនឹងការជួលកម្មករឬម៉ាស៊ីនច្រូតសណ្ដែកផងនោះគឺសុទ្ធតែត្រូវចំណាយប្រាក់ទាំងអស់ ។


ចំណែកឈ្មួញកណ្ដាលម្នាក់ទៀតដែលជាអ្នកដើរប្រមូលទិញតាមចំការបានឲ្យដឹងថា គាត់បានចុះទិញស ណ្ដែករយៈពេលកន្លះខែហើយ គឺក្នុង១ថ្ងៃៗគាត់អាចដើរប្រមូលទិញតាមចម្ការបានពី១៥ ទៅ ២០ តោនយកទៅលក់បន្តឲ្យឈ្មួញដែលមានប្រាក់ច្រើន នៅផ្សារក្រោមក្រុងកំពង់ឆ្នាំង ដែលក្នុង១គីឡូលក់បានចំណេញតែ១០០រៀលប៉ុណ្ណោះ ។

ដោយឡែកសម្រាប់អាជីវករជាឈ្មួញកណ្ដាល ដែលមានប្រាក់ច្រើនវិញនោះក្នុងពេលសណ្តែកមានតម្លៃថោ កបែបនេះ គឺគាត់បាននាំគ្នាប្រមូលទិញសណ្តែកស្តុកទុកលក់ក្នុងម្នាក់ៗរាប់រយតោនដើម្បីយកចំណេញ ។


តែទំនិញក្នុងទីផ្សារសេរីមិនឋិតថេរនោះឡើយ គឺបើសម្បូរច្រើនក្នុងទីផ្សារគឺថោក និងបើមានតិចវិញនោះគឺមានតម្លែខ្ពស់ គឺជារឿងធម្មតា ៕



dd
Bottom Ad