អភិបាលរងខេត្តចុះពិនិត្យផ្លូវកៅស៊ូផ្សារក្រោមប្រេះហែកដោយសារក្រុម ហ៊ុន វាយផ្ទះថ្មខ្វះលក្ខណៈបច្ចេកទេស


ត្រលប់ក្រោយ

15/03/22 10:17 AM

ចំនួនទស្សនា៖

208

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276


កំពង់ឆ្នាំង៖ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះពិនិត្យ ការដ្ឋានសំណង់ផ្ទះថ្ម ១៣ល្វែង នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងដែលប៉ុន្មានថ្ងៃនេះមានការប្រេះហែកថ្នល់កៅស៊ូ ប្រមាណជាង៥០ ម៉ែត្រ ដោយអាជ្ញាធរ និងស្ថាប័ន ពាក់ព័ន្ធកំពុងសិក្សា និងពិភាក្សាគ្នារកវិធានការដោះស្រាយឱ្យបានទាន់ពេលវេលាទប់ស្កាត់ការបាក់ស្រុត ផ្លូវកៅស៊ូនៅចំណុចខាងលើកនេះ។


ឯកឧត្តម សាន់ យូ អភិបាលរងខេត្តបញ្ជាក់ថា តាមគោលការណ៍របស់អាជ្ញាធរខេត្ត ក្រុមហ៊ុនត្រូវចាក់ដីលុបរណ្ដៅជីកកកាយ គ្រឹះផ្ទះថ្មនេះជាបន្ទាន់ ដើម្បីកុំអោយចិញ្ចើមផ្លូវប្រេះហែកបាក់បន្តទៀត ។


ចំណែកមន្ទីរសាធារណការដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ត្រូវធ្វើការសិក្សាអំពីបច្ចេកទេស ដើម្បីកំណត់អោយក្រុមហ៊ុនជួសជុលផ្លូវដែលរងការខូចខាតនេះឡើងវិញ ។ ការប្រះហែកថ្នល់នេះគឺក្រុមការងារបានវាយតម្លៃថាបណ្ដាលមកពីក្រុមហ៊ុនជីកកកាយគ្រឹះសសរផ្ទះថ្មនេះជ្រៅពេក ក្នុងផលប្រយោជន៍យកដែកទៅលក់ ទើបនៅពេលមានភ្លៀងធ្លាក់ធំបណ្ដាលដីស្រុតប្រេះហែកបាក់ស្រុតចិញ្ចើមផ្លូវ ។ ដូច្នេះក្រុមហ៊ុនត្រូវទទួលខុសត្រូវជួសជុលផ្លូវកៅស៊ូដែលរងការខូចខាតនេះជូនរដ្ឋវិញ ។


ចំពោះវិធានការទប់ស្កាត់ក្រុមហ៊ុនត្រូវបញ្ឈប់ការជីកកកាយគ្រិះផ្ទះថ្មនេះបន្តទៀត ។ សមត្ថកិច្ចនិងត្រូវទប់ស្កាត់ហាមឃាត់កុំឲ្យរថយន្តធុនធ្ងន់បើកបរនៅចំណុចផ្លូវកៅស៊ូដែលមានការប្រេះហែកផ្លូវនេះ ជាបណ្ដោះអាសន្ន៕





dd
Bottom Ad