ឯកឧត្តមអភិបាលខេត្តចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ៤៥៦ គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩


ត្រលប់ក្រោយ

16/03/22 12:19 PM

ចំនួនទស្សនា៖

238

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276


កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុនសុ វណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ បាននាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងភូមិតាកាន់ ឃុំព្រៃគ្រីជើង ចំនួន ៤៥៦គ្រួសារ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងបានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន ៤០ តោន ជូនអាជ្ញាធរឃុំសម្រាប់ធ្វើផ្លូវបេតុងតាមភូមិនៅក្នុងឃុំព្រៃគ្រីជើង ។


ឯកឧត្តមអភិបាលខេត្តនៅក្នុងឱកាសនោះបានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ដើម្បីទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍគ្រប់វិស័យនៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋយើងត្រូវតែចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺភូមិឃុំមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ គ្មានចោរកម្ម គ្មានគ្រឿងញៀន គ្មានក្មេងទំនើង និងគ្មានអំពើហឹង្សានៅក្នុងគ្រួសារ ។


ឯកឧត្តមបានបន្តថា តាមគម្រោងផែនការរបស់ខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានសិក្សារួចហើយ និងជួយកសាងស្ពាន ១០ កន្លែងនៅតាមផ្លូវមាត់ទន្លេពីឃុំកោះ ទៅមកកាន់សាលាស្រុកជលគិរី ។ ក្នុងនោះដែរ ផ្លូវពីសាលាស្រុកជលគីរីទៅ កាន់ឃុំពាមឆ្កោកគឺ ក្រុមហ៊ុនកូរ៉េ និងជួយកសាងជាផ្លូវបេតុង ហើយផ្លូវនៅក្នុងឃុំព្រៃគ្រីជើងទាំងអស់ និងកសាងជាផ្លូវបេតុងផងដែរ ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានស ន្យាថា នឹងអភិវឌ្ឍស្រុកជលគីរី អោយក្លាយទៅជាតំបន់ទេសចរណ៍ទាក់ទាញ ដើម្បីលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋក្នុងឃុំទាំងអស់សូមរួមគ្នាអនុវត្តវិធានការ ៣កុំ និង៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ អូមេក្រុងនៅក្នុងមូលដ្ឋាន។


នៅក្នុងកម្មវិធីនេះ ឯកឧត្តមនិងក្រុមការងារ ក៏បានចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន ៤៥៦ គ្រួសារ នៅ ក្នុងភូមិតាកាន់ ឃុំព្រៃគ្រីជើង ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ១០គីឡូ , ត្រីខ១យួរ , ត្រី១យួរ និងទឹកស៊ីអ៊ីវ ១ យួរ ផងដែរ៕



dd
Bottom Ad