ឆេះផ្ទះល្វែងលក់ដូរពូកខ្នើយមួយកន្លែងនៅពេលយប់ដោយសារការទុស្សេខ្សែភ្លើង ផ្អើលក្រុងកំពង់ឆ្នាំង


ត្រលប់ក្រោយ

18/03/22 09:36 AM

ចំនួនទស្សនា៖

263

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276


កំពង់ឆ្នាំង៖ ផ្ទះថ្មល្វែងមួយកន្លែងលក់ឥវ៉ាន់ មានគ្រឿងអគ្គិសនី ផ្ទះកុងម៉ា និងពូកខ្នើយផងដែរ ត្រូវបានភ្លើងឆេះហុយផ្សែងខ្មួលខ្មាញ់ចេញ ពីក្នុងផ្ទះជាន់ទី១ ផ្អើលអ្នកក្រុងកំពង់ឆ្នាំង ដោយសារការទុស្សេខ្សែ ភ្លើ ងចំថ្ងៃសីល៍ ។ ហេតុការណ៍ខាងលើ នេះបានកើតឡើងនៅម៉ោង ១៨ និង៣០ នាទីយប់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវច្រមុះជ្រូកជិតផ្សារលើ ស្ថិតនៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំ ង ។


លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តបានឲ្យដឹងថា៖

ផ្ទះជនរងគ្រោះមានឈ្មោះ អុឹង ជីប៉ោ ជាមន្ត្រីជលផលខេត្ត ផ្ទះរបស់គាត់មានលក់គ្រឿងអគ្គិសនី លក់ផ្ទះកុម៉ា និងលក់ពូកខ្នើយផងដែរ ។ ករណីឆេះផ្ទះនេះគឺដោយសារទុស្សេខ្សែភ្លើងឆេះពូកខ្នើយនៅជាន់ទីមួយវេលាម៉ោង ១៨ និង៣០នាទី យប់ ពេលម្ចាស់មិននៅផ្ទះ។

នៅក្នុងកិច្ចប្រតិបត្តិការជួយសង្គ្រោះខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កងក ម្លាំងនគរបាលក្រុង និងនគរបាលខេត្តជាង ១០០ នាក់ រថយន្តពន្លត់អគ្គីភ័យចំនួន ៦ គ្រឿង និងទឹកចំនួន ១២ រថយន្ត ទើបគ្រប់គ្រងសភាពការណ៍បានទាំងស្រុងនៅម៉ោង ២០ និង ៣០ នាទីយប់ ។


ដោយឡែក នៅក្នុងករណីនេះ ក៏មានលោកអធិការរងនគរបាលក្រុងកំពង់ឆ្នាំងម្នាក់ លោកអនុសេនីយ៍ ទោ សែម មករា បានរងគ្រោះដួល សន្លប់ដោយសារលោកខិតខំវាយទម្លុះជញ្ជាំងផ្ទះថ្ម ដើម្បីអូសទុយោទឹកបាញ់ចូលចំណុចភ្លើងឆេះនៅជាន់ទីមួយ តែលោកត្រូវឈ្លក់និងផ្សែងដួលសន្លប់ និងត្រូវបានក្រុម ការងារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។


ទន្ទឹមគ្នានេះដែរ នៅក្នុងហេតុការណ៍នេះយើងពិនិត្យឃើញឯកឧត្តម អម សុភា អភិបាលរងខេត្ត និងលោកជំ ទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោកឧត្តម សេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្ត បានចុះមកដឹកនាំនិងបញ្ជារកងកម្លាំងជួយអន្តរាគមន៍ ផងដែរ ៕


dd
Bottom Ad