18/03/22 09:52 AM
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានចុះពិនិត្យព្យាបាល និងចែកថ្នាំសម្រាប់ព្យាបា លសត្វគោក្របី ជូនប្រជាពលរដ្ឋ ចំនួន៤ភូមិ នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ។
លោក ហ៊ុន លី អនុប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា៖ ដោយមានការយកចិត្តទុកដាក់ពីលោកប្រធានមន្ទីរកសិកម្ម ក៏ដូចជាលោកប្រធានការិយាល័យ បសុពេទ្យខេត្ត កំពង់ឆ្នាំង ដែលទទួលព័ត៌មានថា នៅឃុំច្រណូក ស្រុកកំពង់លែង មានគោ-ក្របី ប្រជាពលរដ្ឋកើតជំងឺអុតក្តាម នៅថ្ងៃនេះមន្ត្រីពេទ្យសត្វខេត្ត បានដឹកនាំក្រុមការងារចុះមកពិនិត្យ និងព្យាបាលសត្វគោ-ក្របី របស់ប្រជាពលរដ្ឋ នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ដែលកំពុងកើតជំងឺអុតក្តាម ។
នៅក្នុងការចុះព្យាបាល ជំងឺគោ-ក្របី នេះមិនត្រីពេទ្យសត្វខេត្តបានបង្ហាញពីវិធីព្យាបាល ជូនបងប្អូនប្រជាព លរដ្ឋ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានឃើញនិងចេះដឹង សម្រាប់អនុវត្តតាម ។ ក្នុងនោះមន្ត្រីជំនាញ ក៏បា នចែកនូវថ្នាំ ម្លូមេទីឡែន ដល់កសិករដែលមានសត្វឈឺ ចំនួន ១២០ ដប ដល់ប្រជាសិករ ១២០នាក់ ស ម្រាប់យកទៅព្យាបាលដោយខ្លួនឯង ។ ហើយក៏បានផ្ដល់ថ្នាំសម្រាប់ព្យាបាលផ្តាល់ សេរ៉ាង និងម្ជុល ដល់មន្ត្រីពេទ្យសត្វភូមិចំនួន ៤នាក់ ដែលមកពីភូមិឯលិច ភូមិកណ្ដាល ភូមិធ្លក និងភូមិកង្កែប ផងដែរ ។
លោក ហ៊ុន លី ក៏បានបញ្ជាក់ដែរថា៖ ក្រៅពីបង្ហាញវិធីព្យាបាលឲ្យប្រជាពលរដ្ឋបានឃើញ និងអនុវត្តតាម និងចែកថ្នាំ មន្ត្រីជំនាញក៏បានអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាសត្វ ពាហនៈអោយបានល្អ ដើម្បីជាសវាងពីជំងឺឆ្លងផ្សេងៗ ជាច្រើនប្រភេទ ដោយត្រូវឱ្យសត្វដេកលើទីទួលដែលគ្មានភក់ជ្រាំ ព្រោះថាមេរោគតែង តែនៅនឹងភក់ជ្រាំ បង្កកើតជំងឺអុតក្តាម និងជំងឺផ្សេងទៀត។
ហើយក៏បានផ្ដាំផ្ញើថា ប្រសិនបើសត្វពាហនៈកើតជំងឺអ្វីមួយ មានដូចជា សាទឹក បូសខ្យល់ ត្រូវរាយការណ៍ទៅមន្ត្រីពេទ្យសត្វភូមិជាបន្ទាន់ ដើម្បីព្យាបាលសត្វមានជំងឺឱ្យបានទាន់ពេលវេលា ៕