យុទ្ធនាការណ៍អប់រំ និងផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅក្នុងស្រុករលាប្អៀរ


ត្រលប់ក្រោយ

22/03/22 09:38 AM

ចំនួនទស្សនា៖

307

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276


កំពង់ឆ្នាំង៖ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណ:ការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានថ្លែងថា ប្រជាពលរដ្ឋដែលទាន់សម័យ និងស៊ីវីល័យគឺជាប្រជាពលរដ្ឋដែលគោរពច្បាប់ចរា ចរណ៍ លោកជំទាវបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅសាលាស្រុករលាប្អៀរ ដោយមានប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស ជាច្រើននាក់ចូលរួមផងដែរ ។


លោកជំទាវ មឹន មាណវី បានបន្តថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ករឲ្យមានរបួស ពិការ និងបាត់បង់ជីវិត ខូចខាតទ្រព្យសម្បត្តិ ថ្ងៃនេះយើងបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីចរាចរណ៍ផ្លូវគោក ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ លោកជំទាវសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបើកបរដោយមានការប្រុងប្រយ័ត្ន ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។ បងប្អូនដែលបានមកចូលរួមស្ដាប់ និងពិសេសសិស្សានុសិស្ស ដែលបានទទួលការអប់រំស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកនៅ ពេលនេះ ពេលត្រឡប់ទៅវិញបន្តអប់រំណែនាំដល់បងប្អូនក្នុងក្រុមគ្រួសារឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតមានលើដងផ្លូវ ។


ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង ក្នុងឱកាសនេះបានលើកឡើងថា៖ ជាការពិតណាស់បច្ចុប្បន្ន វិស័យគមនាគមន៍បានរីកចម្រើនគ្រប់ទីកន្លែង ដោយឡែកខេត្តកំពង់ឆ្នាំង ក៏បានរីកចម្រើនគួរកត់សម្គាល់ផងដែរ។ ប៉ុន្តែបើបានផ្លូវល្អ សូមបងប្អូនកុំភ្លេចគោរពច្បាប់ចរាចរណ៍ដូចជា ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព, ពាក់មួកសុវត្ថិភាព, គោរពសិទ្ធិអតិភាព, គោរពសញ្ញាចរាចរណ៍, បើកបរត្រូវប្រកាន់ស្តាំ,ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមុនចេញដំណើរ , មិនត្រូវផ្ទុកលើសទម្ងន់កំណត់,មិនត្រូវបើកបរលើសល្បឿនកំណត់, មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក,មិនត្រូវបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនិងគ្រឿងញៀន,មិនត្រូវបត់ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍ភ្ជាប់សំឡេងនោះឡើយ និងសូមបើកបរក្នុងស្មារតីប្រុងប្រយ័ត្ន ប្រកបដោយសីលធម៌ យោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ។


តាមរបាយការណ៍របស់ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១ និង រយៈពេល២ខែដើមឆ្នាំ២០២២ នេះ មានគ្រោះថ្នាក់ចរាចរណ៍មានចំនួន ២៥ ករណី បណ្តាលឱ្យរបួសស្រាល ៤៥នាក់ របួសធ្ងន់១៧ នាក់និងបង្ករឱ្យមានមនុស្ស ស្លាប់ចំនួន២៤ នាក់៕



dd
Bottom Ad