23/03/22 12:18 PM
សម្រួលផ្សាយ៖SR276
ខេត្តកំពង់ឆ្នាំង៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានដង្ហែរក្បួនរថយន្តពន្លត់អគ្គីភ័យផ្សព្វផ្សាយអប់រំណែនាំប្រជាពរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង និងបណ្ដាស្រុកនៅក្នុងខេត្តកំពង់ឆ្នាំង សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គីភ័យនៅក្នុងរដូវប្រាំងនេះ ។
ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលការងារនគបាលបង្ការពន្លត់អគីភ័យ លោកឧត្តមសេនីយ៍ត្រី លុយឌីណា បានអោយដឹងថា ដោយមានការអនុញ្ញាតពី ឯកឧត្តមអភិបាល ខេត្ត និងលោកស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃនេះមន្ត្រីការិយា ល័យនគរបាលបង្ការនិងពន្លត់អគ្គី ភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៧គ្រឿងដង្ហែរជាក្បួននៅក្នុងក្រុងកំពង់ឆ្នាំង ដោយប្រើឧឃោសនស័ព្ទ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ច្បាស់អំពីគ្រោះអគ្គីភ័យដែលកើតឡើងដោយការធ្វេសប្រហែស ដែលធ្លាប់កើត មានកើតមានកន្លងមកដូចជា ការដាំស្លមិនពន្លត់ភ្លើង មិនបិទហ្គាស ការចាកចេញពីលំនៅដ្ឋានមិនបិទប៉ារ៉ែតភ្លើង ការអុជទានធូប ការឆ្អើរត្រី ការលក់ប្រេងឥន្ធនៈ និងលក់ហ្គាស មិនប្រុងប្រយ័ត្នជាដើម ។
លោកស្នងការរងនគបាលបង្កាពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការនគបាលខេត្តបានធ្វើការសំណូមពដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំង ទាំងអស់នៅពេលមានហេតុការ គ្រោះអគ្គីភ័យកើតឡើងសូមធ្វើការទំនាក់ទំនងលោកផ្ទាល់ដែលមានលេខទូរសព្ទ០១២ ៩៧៦ ៦៤៣ , ០១០ ៩៧៦ ៦៤៣ ៕