ប្រជាកសិកររីករាយសប្បាយចិត្តខណ:ការដាំដុះដំណាំផ្លែល្ពៅ និងផ្លែត្រសក់ស្រូវប្រមូលផលលក់ចេញមានតម្លៃខ្ពស់ជាងឆ្នាំមុន


ត្រលប់ក្រោយ

24/03/22 10:24 AM

ចំនួនទស្សនា៖

424

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276


ខេត្តកំពង់ឆ្នាំង៖ តម្លៃផ្លែល្ពៅ និងផ្លែត្រសក់ស្រូវនៅផ្សារមាត់កំពង់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ក្នុងពេលនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន ធ្វើអោយប្រជាកសិករជាអ្នកដាំដុះមានទឹកចិត្តសប្បាយរីករាយ ក្នុងការប្រមូលផលយកមកលក់ដូរផ្គត់ផ្គង់ជីវភាពគ្រួសារ ។


ស្ត្រីឈ្មោះ ប្រាក់ ប៊ុនថា អាយុ៥៥ ឆ្នាំ ជាប្រជាកសិកររស់នៅក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះបាននិយាយឲ្យដឹងថា ការដាំ ដុះផ្លែល្ពៅ និងផ្លែត្រសក់ស្រូវក្នុងច ម្ការនៅឆ្នាំនេះ លក់បានតម្លៃខ្ពស់ជា ងឆ្នាំទៅ ដែលអាចធ្វើឱ្យរូបគាត់ក៏ដូ ចជាប្រជាកសិករដទៃទៀតនៅក្នុងស្រុកបរិបូណ៌ សប្បាយរីករាយក្នុងការប្រមូលផលផងដែរ ។


កសិករឈ្មោះ ប្រាក់ ប៊ុនថា បានបន្តថា ផ្លែល្ពៅលក់បោះដុំនៅក្នុងថ្ងៃនេះមានតម្លៃ ក្នុងមួយគីឡូពី៥០០ ទៅ ១,០០០ រៀល តាមតូចតាមធំ ។ ចំណែកផ្លែត្រសក់ស្រូវវិញគឺលក់បោះឱ្យម៉ូយក្នុងតម្លៃមួយៗពី ១,០០០ រៀ លទៅ ៣,០០០ រៀល តាមតូចតាមធំ ។ មូលហេតុធ្វើឲ្យផ្លែល្ពៅហ្នឹងផ្លែត្រសក់ស្រូវលក់បានតម្លៃខ្ពស់ដូច នេះ ដោយសារតែ ប្រជាកសិករភា គច្រើនក្នុងឆ្នាំនេះមិនបានបានដាំដុះផ្លៃល្ពៅ និងផ្លែសក់ស្រូវទេគឺគេដាំដំ ណាំសណ្ដែកបាយឬឪឡឹកជំនួសវិញ ។ ព្រោះថាតម្លៃផ្លែល្ពៅក្នុងឆ្នាំ មុនមួយគីឡូលក់បានតែ ១៥០ រៀ លទៅ ៣០០ រៀល និងផ្លែត្រសក់ ស្រូវវិញមួយផ្លែៗលក់បានពីថ្លៃ ៥០០ រៀលទៅ ១,០០០ រៀលតែប៉ុណ្ណោះ ។


កសិករ ប្រាក់ ប៊ុនថា បានបញ្ជាក់ ឲ្យដឹងទៀតថា ទោះបីការប្រមូលផលដំណាំដាំដុះខាងលើនេះលក់ដូរក្នុងទីផ្សារមានតម្លៃខ្ពស់ក៏ដោយ ប៉ុន្តែប្រជាកសិករយើងមិនទទួលបានផល ចំណេញបានច្រើននោះទេ ព្រោះថាតម្លៃជីដាក់ដំណាំពីឆ្នាំមុនក្នុងមួយការ៉ុងតែ ១០ ម៉ឺនរៀល តែក្នុងឆ្នាំនេះមួយការុងថ្លៃដល់ទៅ២០ ម៉ឺនរៀល ។ ចំណែកប្រេងម៉ាស៊ូតនិងប្រេងសាំង ឆ្នាំមុនក្នុងមួយលីត្រថ្លៃតែ ៣,០០០ ទៅ ៣,៥០០ ឥឡូវឆ្នាំ នេះឡើងទៅដល់ ៥,០០០ រៀលទៅ ៥,៥០០រៀល ៕


dd
Bottom Ad