សមត្ថកិច្ចចម្រុះបើកយុទ្ធនាការទ្រង់ទ្រាយធំចុះបង្ក្រាបបទល្មើសនេសាទតាមដងទន្លនៅក្នុង៣ ស្រុកក្នុងទឹកដីខេត្តកំពង់ឆ្នាំង


ត្រលប់ក្រោយ

25/03/22 14:40 PM

ចំនួនទស្សនា៖

308

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276


ខេត្តកំពង់ឆ្នាំង៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែមីនាឆ្នាំ ២០២២ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចាត់តាំងក្រុមការងារចម្រុះថ្នាក់ខេត្ត សហការគ្នាគណៈបញ្ជាការឯកភាពស្រុកចំនួន៣ ដែលមានកម្លាំងសរុបចំនួន១០០ នាក់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅក្នុងស្រុ ក៣ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង។


លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យបានថា អនុវត្តតាមផែនការរបស់ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋខេត្ត បានចុះបង្ក្រាបបទល្មើសនេសាទចំនួន គោលដៅគឺ ១ស្រុកជលគីរី ២ស្រុកកំពង់លែង និង៣ ស្រុកបរិបូណ៌ ។ ក្នុងយុទ្ធនាការនេះបានប្រើប្រាស់កម្លាំងសរុប ចំនួន ១០០ នាក់ក្នុងនោះមាន មន្ត្រីជលផល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងចំនួន២០ នាក់ ស្នងការនគបាលខេត្តចំនួន ២៧នាក់ គណៈបញ្ជាការឯកភាពស្រុកទាំង៣ ចំនួនសរុប ៥៣នាក់ កម្លាំងសរុប១០០នាក់ ។ ដោយប្រើប្រាស់មធ្យោបាយកាណូតចំនួនសរុប ១៨គ្រឿង ជាលទ្ធផលសម្រេចបាន រុះរើរបាំងសាច់អួនចំនួន២៧ កន្លែង ស្មើ ២,២០០ម បង្គោលចំនួន ៨៥០ដើម , លូសាច់អួនចំនួន៣៤ លូ ។ រុះសម្រាស់ចំនួន ៧ កន្លែងស្មើនិង ៥៦០ ម៉ែត្រការ៉េ,បង្គោលចំនួន ១៣០ដើម, មែកសម្រាស់ចំនួន ៣,៤០០មែក ។


ដោយឡែកឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ នេះថា យុទ្ធនាការបង្ក្រាបបទល្មើសនេសាទនេះ សមត្ថកិច្ចចំរុះនិងបន្តធ្វើរហូត លុះអស់បទល្មើសនេសាទនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ជាពិសេសគឺការបង្ក្រាបជនល្មើសជាឈ្មួញធំៗ ដែលជាមេខ្លោងប្រព្រឹត្តបទល្មើសនេសាទ៕


dd
Bottom Ad