ឯកឧត្តម ស៊ុនសុ វណ្ណារិទ្ធិ អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥


ត្រលប់ក្រោយ

25/03/22 14:56 PM

ចំនួនទស្សនា៖

242

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276


ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុនសុ វណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ចំនួន៨៨នាក់ នៅស្រុកកំពង់លែង នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២ ជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុកជាច្រើនរូបផងដែរ ។


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង បានពន្យល់ដល់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ដើម្បីឲ្យពួកគាត់ជួយអប់រំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយល់ដឹង ដើម្បីទប់ស្កាត់ចំពោះការវាយប្រហារពីក្រុមជនអគតិថា ប្រសិនបើយើងបន្តអោយដីព្រៃលិចទឹកតំបន់៣ ជុំវិញបឹងទន្លេសាបចំនួន ៦៤ ម៉ឺនហិកតារងការកាប់បំផ្លាញពីជនខិលខូចទៀតនោះ យើងនឹងបាត់បង់ត្រីក្នុងបឹងទន្លេសាបទាំងមូល ។ តើប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់ នឹងក្នុងពេលខាងមុខនិងកើនឡើង ៣០ ឬ៤០សិបលាននាក់នោះ តើកូនចៅយើងជំនាន់ក្រោយមានអីហូប ។


យើងត្រូវគិតថា ការដកដីព្រៃលិច ទឹកនេះ បើយើងបានដាំដុះដើមឈើព្រៃលិចទឹកឡើងវិញ សម្រាប់ជាជម្រកត្រីពងកូន និងសម្រាប់ជីវៈនៅជុំវិញបឹងទន្លេសាប នោះមច្ឆាជាតិយើងនិងសម្បូរឡើងវិញ ប្រជានេសាទអាចចាប់ត្រីលក់មួយគីឡូបានប៉ុន្មាន!! និងបើធ្វើស្រែលក់ស្រូវ ១ គីឡូបានប៉ុន្មាន ហើយការធ្វើស្រែនេះ យើងដាក់ជីគីមីពេលភ្លៀងទៅជីគីមីទាំងនោះហូរចូលទៅក្នុងបឹងបួរនិងទន្លេសាបតើមច្ឆាជាតិអាចសំបូរបានទេ ។


ដោយឡែកចំពោះអនុសាសន៍ថ្មីៗនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទាក់ទងនឹងការបង្ក្រាបបទល្មើសនេសាទវិញនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងនៅក្នុងខេត្តដែលបានស្វ័យភ្ញាក់រលឹកប្រគល់នូវអាំងវ៉ាត់ទ័រឆក់ត្រីជាង ៣០០គ្រឿង តាមការអំពាវនាវរបស់អាជ្ញាធរខេត្ត និងសមត្ថកិច្ច ។ ចំពោះយុទ្ធនាការបង្ក្រាបបទ ល្មើសនេសាទវិញនោះ គឺយើងផ្ដោតសំខាន់លើបទល្មើសដាក់របាំងសាច់អួន និងរបាំងស្បៃមុងវែងវែងរាប់គីឡូម៉ែត្រ ការដាក់សម្រាស់ចាប់ត្រី របស់មេឈ្មួញទុច្ចរិតធំៗ ដែលដាច់ខាតត្រូវតែបង្ក្រាបចាប់ខ្លួនឲ្យបាន ដោយមិនទុកឲ្យកើតមានបទល្មើសនេះបន្តទៀតទេ ។ តាមគោលការណ៍របស់សម្ដេចតេជោ បើសិនចាំបាច់នោះ គឺសម្តេសអាចឲ្យប្រើយន្តហោះ ដើម្បីប្រតិបត្តិការបង្ក្រាបបទល្មើសធំៗទាំងនេះផងដែរ ។ ចំពោះប្រេងសាំងឡើងថ្លៃវិញនោះគឺ ជាសភាពការសកលលោកដែលរងផលប៉ះពាល់ទាំងអស់គ្នាដោយសារ តែសង្គ្រាមរុស្សីវាយប្រទេសអ៊ុយក្រែន មិនមែនជាកំហុសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងនោះទេ ។


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ នៅក្នុងពិធីនេះក៏បានអំពាវនាវដល់ក្រុមប្រឹ ក្សាឃុំសង្កាត់ ជួយអប់រំណែនាំឱ្យប្រជាពលរដ្ឋអនុវត្តនូវវិធានការការ ពារជំងឺកូវីដ១៩ ដោយអនុវត្តនូវវិធា នការ៣កុំ និង៣ ការពារ និងសូមចូលរួមចាក់វ៉ាក់សាំងជាបន្តឲ្យបានគ្រប់គ្នាដើម្បីរួមគ្នាបំបាត់ជំងឺកូវីដ-១៩ នៅគ្រប់មូលដ្ឋាន ។ ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត និងក្រុមការងារក៏បានចែកអំណោយជូនបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុម ប្រឹក្សាឃុំ ចំនួន ៨៨ នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ២៩ គីឡូ , ទឹ កស៊ីអ៊ីវ ១ យួរ , ទឹកត្រី ១ យួរ និងថវិកា ៤ ម៉ឺនរៀល ៕


dd
Bottom Ad