ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំង ផ្ទាល់ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណី នេសាទដោយប្រើឧបករណ៍ឆក់


ត្រលប់ក្រោយ

29/03/22 11:03 AM

ចំនួនទស្សនា៖

261

ប្រភព៖

កំពង់ឆ្នាំង

ដោយ៖SR276


កំពង់ឆ្នាំង៖ នៅវាលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំង ផ្ទាល់ និងមានការចូលរួមពីលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង និងមន្ត្រីរដ្ឋបាលជលផលចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណី នេសាទដោយប្រើឧបករណ៍ឆក់ (ឆក់ត្រជាក់) ។


ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅចំណុច មាត់ទន្លេក្នុងភូមិចុងកោះ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ឈឿង រដ្ឋា ហៅ រ័ត្ន ភេទប្រុស ជនជាតិខ្មែរ ដោយជនសង្ស័យបានប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍ឆក់ កាលពីថ្ងៃទី២២ ខែមីនា ២០២២ វេលាម៉ោង ៦យប់ ស្ថិតនៅចំណុចកោះក្របី ចុងភូមិវៀតណាម ភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ខណ:កំពុងធ្វើសកម្មភាព សមត្ថកិច្ចជំនាញជលផលបានដេញចាប់ប្រផាប់ប្រភីងជាញឹកញាប់ ប៉ុន្តែបុគ្គលនេះតែងតែរត់គេចខ្លួនបាត់រហូត ដោយសារតែជនសង្ស័យប្រើប្រាស់កាណូតបាឡាស្មាច់ និងមានម៉ាស៊ីន០៦ ដែលធ្វើ ឱ្យសមត្ថកិច្ចជំនាញជលផលដេញចាប់មិនបានឡើយ។


បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបាបសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី ៕


dd
Bottom Ad