កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលទាំង០៨ក្រុង.ស្រុក របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះអនុវត្តការងារជាប្រចាំថ្ងៃយ៉ាងសកម្ម


ត្រលប់ក្រោយ

26/05/22 11:48 AM

ចំនួនទស្សនា៖

267

ប្រភព៖

កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមឧត្តមសេនីយ៍ទោ ខូវ លី ស្នងការននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័កស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលទាំង០៨ក្រុង.ស្រុក របស់ស្នងការដ្ឋាននគរបាលខេត្ត អនុវត្តការងារជាប្រចាំថ្ងៃរួមមាន៖ កម្លាំងផ្នែកអត្តសញ្ញាណកម្ម បាន បំពេញបែបបទ ផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។ កម្លាំងការពារនិងរៀបចំសណ្តាប់ធ្នាប់ តាមទីផ្សារជាប់ជាប្រចាំ ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានសម្រួលចរាចរណ៍ ជូនសិស្សានុសិស្ស ឆ្លងថ្នល់ពេល ចេញ ចូលសាលារៀន ។ និងចុះសួរសុខទុក្ខ ប្រជាពលរដ្ឋតាមខ្នងផ្ទះ ធ្វើវេទិកាសាធារណៈ ផ្សព្វផ្សាយអប់រំអំពី ភូមិ ឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ ព្រមទាំងបានចែកសៀវភៅ គ្រួសារ សៀវភៅស្នាក់នៅ និង អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋក្នុង មូលដ្ឋាន៕


dd
Bottom Ad