តំណាងឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នាំអំណោយប្រគល់ជួន គ្រួសារកុមារ២ នាក់បងប្អូន លង់ទឹកស្លាប់ នៅភួមិត្រពាំពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូរណ៌


ត្រលប់ក្រោយ

01/06/22 11:39 AM

ចំនួនទស្សនា៖

244

ប្រភព៖

កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ អំណោយជាស្បៀងនិងថវិការ របស់ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ត្រូវបានតំណាង របស់ឯកឧត្តម នាំយកទៅប្រគល់ជូន ដល់គ្រួសារកុមារ២ នាក់បងប្អូន ដែលបានលង់ទឹកស្លាប់ ក្នុងភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។ អំណោយនិងថវិកាព្រមទាំងការសាកសួរសុខទុក្ខក្រុមគ្រួសារកុមាររងគ្រោះទាំង២នាក់ខាងលើនេះបាន ធ្វើឡើងនៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។


   នៅក្នុងឱកាសនោះ តំណាង របស់ ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ឆ្នាំងបានបញ្ជាក់ថា៖ ដោយឯកឧត្តម អ៊ិត សុធា បានទទួលនូវព័ត៌មាន ដ៍តក់ស្លុត និងសោកសង្រេង ស្ដីពីកុមារ២នាក់បងប្អូន បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម តាមរយៈការផ្សាយរបស់សារព័ត៌មាន ដែលបានផ្សាយ និងបានរំលេចបន្ថែម នូវទុក្ខលំបាក របស់គ្រួសារខាងលើ ផងនោះ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចាត់ឲ្យតំណាងរបស់ ឯកឧត្តម នាំយកនូវស្បៀងនិងថវិកាមកដល់ជូនគ្រួសាររងគ្រោះខាងលើ ដែលក្នុងនោះរួមមានអង្ករ ៥០ គីឡូក្រាមមី ១ កេសទឹកត្រី ១យួរ ត្រីខ ១យួរ និងថវិកាសរុបទាំងអស់ ៥០ ម៉ឺនរៀល ។


   នៅក្នុងឱកាសនោះដែរលោក ប៊ុន វណ្ណនី មេភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង ព្រមទាំងក្រុមគ្រួសារ កុមាររងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំងដែលបានយកចិត្តទុកដាក់ដល់គ្រួសារកុមាររងគ្រោះទាំង២នាក់ និងបានជូនពរ ដល់ឯកឧត្តម អ៊ិត សុធា សូមឯកឧត្តម និង ក្រុមគ្រួសារប្រទះតែសេចក្តិសុខសភមង្គល និងពុទ្ឋពរ ទាំង៤ ប្រការគឺ អាយុៈ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លាងឃ្លាតឡើយ។


ក្នុងឱកាសនោះដែរ លោកមេភូមិត្រពាំងពោធិ៍ ក៏បានរំលឹកដែរថា៖ កាលពីព្រឹកថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២២ កុមាររងគ្រោះ២នាក់បងប្អូន ដោយកុមារីជាបង ឈ្មោះ យ៉ុង វន្នី អាយុ១២ឆ្នាំ និង កុមារា ជាប្អូន ឈ្មោះ យ៉ុង បញ្ហា អាយុ៧ឆ្នាំ មានឪពុកឈ្មោះ សុខ ធី ម្ដាយឈ្មោះ សុខ នី បាននាំគ្នាទៅបេះឈូក នៅចម្ងាយ ប្រមាណ១០០ម៉ែត្រពីខាងក្រោយផ្ទះ បណ្ដាលឲ្យលង់ស្លាប់ ។សពកុមារទាំង២នាក់បងប្អូនត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យ និង បូជា តាមប្រពៃណីនៅវត្តគ្រួស ក្នុងភូមិខុនរ៉ង ឃុំខុនរ៉ងតាមប្រពៃណី៕


dd
Bottom Ad