លោកជំទាវ កែ ច័ន្ទមុនី អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ និងសិស្សដែលមានបញ្ហាសុខភាពនៅថ្ងៃប្រលងបាក់ឌុប


ត្រលប់ក្រោយ

07/12/22 10:38 AM

ចំនួនទស្សនា៖

310

ប្រភព៖

កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ២០២២ លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា​ ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ កាលពីវេលាយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចចុងកោះ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

អំណោយដែលផ្តល់ជូនរួមមាន៖ អង្ករចំនួន៣០គីឡូក្រាម មីចំនួន១កេស ត្រីខចំនួន១យួរ តង់ចំនួន១ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន ព្រមទាំងថវិកាមួយចំនួន​។


តមកនារសៀលថ្ងៃដដែល លោកជំទាវ កែ ច័ន្ទមុនី និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអញ្ជេីញចុះជួបសួរសុខទុក្ខយុវសិស្សដែលមានបញ្ហាសុខភាព នៅមណ្ឌលប្រលងវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង បន្ទាប់ពីបានប្រឡងចប់ ហើយត្រូវបានក្រុមគ្រូពេទ្យជួយពិនិត្យព្យាបាល។



dd
Bottom Ad