22/11/21 11:32 AM
ប៉ៃលិន៖ នៅវេលា ម៉ោង ០៥.៤៥នាទី ព្រឹក ថ្ងៃ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ មានករណីភ្លើងឆេះក្លឹប SENSE ចំនួន ០១ករណី នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
តាមប្រភពព័ត៌មានបានឱ្យដឹងថាម្ចាស់ទីតាំងមានឈ្មោះ ឃុន លីហង្ស សាក់ ភេទ ប្រុស អាយុ ៤៨ឆ្នាំ មានទី លំនៅ បច្ចុប្បន្ន រស់នៅភូមិ ផ្សា រព្រំ ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។
ម្ចាស់ទីតាំងបានឱ្យដឹងថាមូលហេតុនៃការឆេះនេះបណ្តាលមកពីផ្ទុះសេខែ្សភ្លើង មានការខូចខាតសរុបជាទឹកប្រាក់ប្រហែល ១០ម៉ឺនដុល្លា និងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
បច្ចុប្បន្ន- កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចេញរថយន្តចំនួន ០៤គ្រឿង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ និងកម្លាំងប្រជាការពារ បានពន្លត់ភ្លេីងចប់នៅវេលាម៉ោង ០៩.៣០នាទី ដោយប្រើប្រាស់ទឹកអស់ចំនួន ១៥រថយន្ត។