ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងចំនួន ២៩៧នាក់ ស្ម័គ្រចិត្តប្រគល់ដីតំបន់៣ ដែលខ្លួនបានកាន់កាប់ជូនរដ្ឋវិញសរុបចំនួន ២,៩២០ ហិកតា


ត្រលប់ក្រោយ

09/12/21 08:35 AM

ចំនួនទស្សនា៖

254

ប្រភព៖

កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ទទួលបន្ទុកការងារដីធ្លីនៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នេះ បានឲ្យដឹងថា តាមរបាយការណ៍បូកសរុបរបស់ក្រុមការងារចម្រុះខេត្តកំពង់ឆ្នាំងគិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទីខែខែធ្នូឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋចំនួន ២៩៧ នាក់ នៅក្នុងស្រុកចំនួន៣ បានមកសារភាពជាមួយអាជ្ញាធរ ដោយបានប្រគល់ដីតំបន់៣ ដែលខ្លួនបានកាន់កាប់សរុបមានចំនួន ២,៩២០.០២ ហិកតា ជូនរដ្ឋគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។ 



ក្នុងនោះ នៅក្នុងស្រុកកំពង់លែងមានអ្នកសារភាពចំនួន ១៣នាក់ មានដីតំបន់៣ សរុបចំនួន ២,០៥៨.៥០ហិកតា។ ស្រុកជលគីរីអ្នកសារភាពសរុបមានចំនួន ៣៨ នាក់ មានដីតំបន់៣ សរុបចំនួន ១១៨.៩៤ ហិកតា។ ស្រុកបរិបូណ៌មានអ្នកសារភាពសរុបចំនួន ២៥៦នាក់ មានដីតំបន់៣ សរុបចំនួន ៧៤២.៥៨ ហិកតា ។


ឯកឧត្តមប សាន់ យូ បានបញ្ជាក់ទៀតថា ក្រៅពីចុះពិនិត្យស្រាវជ្រាវដីព្រៃលិចទឹកតំបន់៣ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងក៏មានតួនាទីចុះពិនិត្យស្រាវជ្រាវបទល្មើសឈូសឆាយ និងកាន់កាប់ដីគម្របព្រៃឆ្នាំ២០០២របស់រដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ដើម្បីធ្វើការរឹបអូសដកហូតទុកជាសម្បត្តិរដ្ឋវិញ។ ជាមួយគ្នានេះដែរ ក្នុងករណីនេះ យោងតាមបទបញ្ជាររបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះអ្នកចេញមកសារភាពប្រគល់ដីគម្របព្រៃឈើឆ្នាំ២០០២ ជូនរដ្ឋវិញនោះ ក៏អាចបន្ធូរបន្ថយទោសផងដែរ ។


ដោយឡែក តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង គិតពីឆ្នាំ២០១៣ ដល់ ២០២១ សមត្ថកិច្ចបានរកឃើញបទល្មើសឈូសឆាយ និងហ៊ុំព័ទ្ធដីព្រៃលិចទឹកនៅក្នុងស្រុកបរិបូណ៌ចំនួន៣៤ករណី ដែលមានផ្ទៃដីសរុបចំនួន៥៧៨ ហិកតា ក្នុងនោះជនសង្ស័យចំនួន ១៨ នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ៕



dd
Bottom Ad