បង្គន់អនាម័យហូរទឹកស្អុយពេញចិញ្ចើមផ្លូវចំណុចកំពង់ផែថ្មី សូមអាជ្ញាធរក្រុង និងខេត្តជួយមានវិធានការផង ដើម្បីលុបបំបាត់ការរិះគន់ពីប្រជាពលរដ្ឋ


ត្រលប់ក្រោយ

16/12/21 10:01 AM

ចំនួនទស្សនា៖

252

ប្រភព៖

កំពង់ឆ្នាំង

ព័ត៌មានជាសំឡេង

(កំពង់ឆ្នាំង)៖ ទឹកពណ៌ខ្មៅដែលមានក្លិនស្អុយ ហូរចេញពីបង្គន់អនាម័យនៅចំណុចផ្លូវកៅស៊ូចុះទៅកំពុងផែថ្មី របស់ខេត្តក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ក្នុងពេលនេះបានរងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចេញ-ចូលឆ្លងសាឡាង ពីក្រុងកំពង់ឆ្នាំង-ស្រុកកំពង់លែង។ ករណីនេះ ក៏ជាមុខមាត់ និងកិត្តិយសរបស់អាជ្ញាធរខេត្តផងដែរ ដែលគេបានលើកឡើងថា មិនគួរយកកេរ្តិ៍មកចោលកណ្ដាលខ្មាស់ ដូច្នេះឡើយ។


ប្រជាពលរដ្ឋនៅលក់ដូរនៅចំណុចនេះ បានឲ្យដឹងថា បង្គន់អនាម័យខាងលើនេះជាបង្គន់សាធារណៈ ដែលលោកអភិបាលខេត្តចាស់បានកសាងឡើង ប្រជាពលរដ្ឋពិតជាអបអរសាទរ និងអរគុណណាស់។ ប៉ុន្តែគេមិនដឹងថាការជីកកប់លូស្តុកទឹក ស្តុកកាកសំណល់ មុននឹងកសាងបង្គន់នេះធ្វើបែបណានោះទេ ស្រាប់តែពេលនេះ ទឹកពណ៌ខ្មៅដែលមានក្លិនស្អុយ បានហូរចេញពីក្រោមបង្គន់ហូរលិចដីតាមចិញ្ចើមផ្លូវនៅម្ដុំនោះគួរឱ្យខ្ពើមរអើម។ តើរឿងនេះអាជ្ញាធក្រុង និងខេត្តដែលចុះឡើង ចេញ-ចូល ឆ្លងតាមសាឡាងរៀងរាល់ថ្ងៃនៅចំណុចនេះបានឃើញ បានដឹងដែរឬទេ?!! ម្ដេចក៏គ្មានវិធានការលប់បំបាត់បញ្ហានេះ ទុកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញចូលតំបន់នេះ បន្តរិះគន់ដល់ពេលណាទៀត។


ករណីខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើងក៏ធ្លាប់បានរាយការណ៍ជូនលោកអភិបាលខេត្តកន្លងមក និងលោកអភិបាលរងក្រុងកំពង់ឆ្នាំងក្នុងពេលថ្មីៗរួចហើយដែរ តែអស់លោកបានឆ្លើយតបវិញថា ចាំលោកឲ្យគេចុះទៅពិនិត្យមើល គឺអ្នកទៅមើលពិតជាឃើញមែន តែមិនទាន់ចាត់វិធានការលុបបំបាត់បញ្ហានេះនៅឡើយ។ គ្រាន់តែរឿងប៉ុណ្ណឹង ថ្នាក់ដឹកនាំក្រុង និងខេត្តមិនធ្វើ តើអ្នកណាត្រូវធ្វើជំនួសវិញ ។ ពេលខ្លះបើឃើញហើយមិនជួយនិយាយជួយថា មិនជួយរិះគន់ក៏គ្មានអ្នកភ្ញាក់រលឹកនឹងធ្វើដែរ៕



dd
Bottom Ad