22/12/21 09:09 AM
ព័ត៌មានជាសំឡេង
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិ វឌ្ឍន៍ជនបទ និងជាប្រធានក្រុមការ ងារថ្នាក់ជាតិចុះពង្រឹងខេត្តកំពង់ឆ្នាំ ងនៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានចែកជូនអាវរងាដល់លោកមេឃុំទាំង៩ និងប្រជាពលរដ្ឋវ័យចំណាស់ៗនៅក្នុងស្រុកសាមគ្គីមានជ័យដែលក្នុងពិធីនេះមានការចូលរួមពី ឯក ឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងផងដែរ។
នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ឆ្លងកាត់បរិបទជំងឺកូវីដ-១៩ ជាជំងឺរាតត្បាតនៅក្នុងប្រទេសកម្ពុជាកន្លងមកនេះ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានចាត់វិធានការបិទខ្ទប់តំបន់ក្នុងខេត្តមួយចំនួន ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរធ្វើឲ្យប្រជាពលរដ្ឋយើង និងកម្មករ-កម្មការិនីមួយចំនួនបាត់បង់ការងារ បាត់បង់មុខរបរចិញ្ចឹមជីវិត ព្រោះតែខ្លាចការឆ្លងរាលដាលជំងឺកូវីដ-១៩។ ក្នុងសភាពការណ៍នេះ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ-១៩ គឺ៣កុំ និង៣ការពារ ។ ជាមួយគ្នានេះ នៅក្នុងតំបន់បិតខ្ទប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក៏បានទទួលនូវអំណោយសង្គ្រោះ ពីប្រមុខរាជរដ្ឋាភិបាលមានស្បៀងអាហារ ថវិកា និងម៉ាស់អាកុលជែលផងដែរ ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខាងលើនេះ សម្ដេចតេជោនាយកមន្ត្រី បានខិតខំខ្នះខ្នែងស្វះ ស្វែងទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋគ្រប់វ័យ ដែលគិតមកដល់ពេលនេះ ក្នុងប្រជាពលរដ្ឋ ១០០ នាក់ បានចាក់វ៉ាក់សាំងបាន ៨៩នាក់ និងនៅសល់តែ ១១នាក់ ប៉ុណ្ណោះ ដែលមិនបានចាក់វ៉ាក់សាំងដោយសារ តែស្ថានភាពជំងឺផ្សេងៗ។ ការខ្នះខ្នែងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋខាងលើនេះ គឺជាសំណាងប្រជាពលរដ្ឋកម្ពុជាយើង ខណៈដែលនៅលើពិភពលោកប្រទេសមួយចំនួនគ្មានវ៉ាក់សាំងចាក់ដូចនៅកម្ពុជាឡើយ និងដែលបច្ចុប្បន្ននេះប្រជាពលរដ្ឋទាំងនោះកំពុងរងគ្រោះ ឆ្លង និងស្លាប់ ដោយសារជំងឺកូវីដ-១៩ជារៀងរាល់ថ្ងៃ។
ក្រោយពីទប់ស្កាត់ជំងឺកូវីដ-១៩ បានជោគជ័យ ប្រមុខរាជរដ្ឋាភិបាលក៏បានប្រកាសបើកប្រទេសឡើងវិញ និងនៅក្នុងថ្ងៃទី១៨ខែធ្នូ សម្ដេចតេជោបានសម្ពោធដាក់ឱ្យប្រើប្រាស់ពហុកីឡដ្ឋានមរតកតេជោនៅទីក្រុងភ្នំពេញ និងកាលពីថ្ងៃទី២០ ខែធ្នូនេះ សម្ដេចតេជោបានប្រកាសបិទព្រឹត្តិការណ៍សហគមន៍កុម្ភៈ២០ ដែលក្នុងព្រឹត្តិការណ៍នេះ ជំងឺកូវីដ-១៩ បានឆ្លងមកប្រជាពលរដ្ឋក្នុងកម្ពុជាសរុបចំនួន ១៤៤,០២៣ នាក់ និងស្លាប់សរុ បចំនួន៣,០០៥នាក់ ។
ដោយឡែកតាមការអំពាវនាវរបស់ សម្ដេចតេជោ នៅក្នុងខែរងានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងខេត្តកំពង់ឆ្នាំង ក៏បានទិញអាវរងាចែកជូនដល់មេឃុំទាំង ៩ នៅក្នុងស្រុកសាមគ្គីមានជ័យ ដើម្បីចែកចាយជូនដល់មនុស្សវ័យចំណាស់ៗនៅគ្រប់មូលដ្ឋាន ដែលគាត់មានសុខភាពមិនល្អ អាចនឹងមានជំងឺផ្ដាសាយ ដែលនេះគឺជាការគិតគូនិងយកចិត្តទុកដាក់របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលរបស់យើង។
ដូច្នេះ ការចែកជូនអាវរងារនេះ គឺមិនបានចែកគ្រប់គ្នាទូទៅនោះទេ ដោយឯកឧត្តមបណ្ឌិត សូមប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ក៏បានចែកអាវរងាក្នុងមួយឃុំៗ គឺបាន១គីបធំ និងចែកជូនប្រជាពលរដ្ឋ និងអាជ្ញាធរឃុំដែលចូលរួមក្នុងកម្មវិធីនេះចំនួន ២០៩ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀលសម្រាប់ជាសោហ៊ុយធ្វើដំណើរទៅមូលដ្ឋានវិញផងដែរ៕