បុរសម្នាក់ពិតស៊យមែន​ ជួបគ្រោះថ្នាក់ចរាចរណ៍​ រងបួសធ្ងន់​ បញ្ជូនទៅមន្ទីរពេទ្យ​ ពេលលាងរបួសស្រាប់តែប្រទះឃេីញគ្រឿនញៀនលាក់ក្នុងខ្លួន​


ត្រលប់ក្រោយ

26/12/21 10:32 AM

ចំនួនទស្សនា៖

250

ប្រភព៖

បន្ទាយមានជ័យ



បុរសម្នាក់​ ជិះម៉ូតូលឿនបានជ្រុលទៅបុកលូដាក់ក្បែរផ្លូវ​ ជាសញញាបន្ថយល្បឿនបណ្តាលរបួសធ្ងន់​ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក​ស្រក ពេលគ្រូពេទ្យលាងរបួង​ ស្រាប់តែឃេីញគ្រឿនញៀនលាក់ក្នុងខ្លួនចំនួន០៧កញ្ចាប់។ ហេតុការណ៍​ខាងលេីបានកេីតឡេីងវេលាម៉ោង៨និង៣០នាទី កាលថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅចំណុចមុខក្លោងទ្វារផ្លូវចូលវត្តហេមវន្តបឹងត្រកួន ផ្លូវជាតិលេខ ២៥៦៣ ស្ថិតនៅក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​។ 


បេីតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ ៖​ នៅវេលាម៉ោងកេីតហេតុខាងលេីមានគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយខ្លួនឯងជនរងគ្រោះឈ្មោះ គៀត ប៊ុត ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (មិនមែនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន) បានមកស្នាក់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ ជិះម៉ូតូម៉ាកឃ្លិច ពណ៌សស៊េរីឆ្នាំ ២០១១ ទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុបានជ្រុលចង្កូតបុកលូដាក់លើផ្លូវដែលមានសញ្ញាបន្ថយល្បឿន បណ្ដាលឱ្យរបួស បែកមុខខាងឆ្វេង និងម៉ូតូត្រូវខូចមួយកំណាត់មុខ។ 


បន្ទាប់មកជនរងត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលគោករមៀត​ ដឹកយកទៅមណ្ឌលសុខភាពបឹងត្រកួន​ ក្រោយមកគ្រូពេទ្យបានដោះអាវពិនិត្យលើខ្លួនជនរងគ្រោះ​ ស្រាប់តែប្រទះឃើញថ្នាំញៀនគ្រាប់ ដែលមានអក្សរWY ចំនួន០៧កញ្ចាប់ស្មើនិង៦៦គ្រាប់ និងម្ស៉ៅក្រាមសថ្លា០១កញ្ចាប់ ដែលដាក់ក្នុងកាបូបពណ៌ខ្មៅ ដោយខ្លួនបានទិញយកមកពីក្រុងប៉ោយប៉ែត។


ក្រោយពីសួចម្លេីយរួចថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ​២០២១ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ​ វត្ថុតាង​ ត្រូវបានបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ អនុវត្តបន្តតាមនីតិវិធី៕​


បន្ទាយមានជ័យ,២៦,១២,០២១=ណុប រក្សា(២៩០`៦)



dd
Bottom Ad