ការប្រលងបាក់ឌុបនៅខេត្តកំពង់ឆ្នាំង មាន៨មណ្ឌល ១៦៣ បន្ទប់ និងមានបេក្ខជនប្រលងចំនួន ៤,០៦១ នាក់


ត្រលប់ក្រោយ

27/12/21 11:28 AM

ចំនួនទស្សនា៖

467

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយដោយ៖ SR276

កំពង់ឆ្នាំង៖ ក្នុងពេលអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ នៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានផ្ដាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រមូលនូវចំណេះដឹងដែលខ្លួនមាន ដើម្បីប្រឡងយកសញ្ញាបត្រ ដើម្បីធ្វើការងារចិញ្ចឹមជីវិត ចេះគឺជាប់ មិនចេះគឺធ្លាក់ ។



ឯកឧត្តមអភិបាលខេត្ត បានបន្តថាសូមប្អូនៗជាបេក្ខជនយើងកុំលួចចម្លងគ្នា និងសុំកុំលួចមើលរឿងដាក់ប្រ៊ីយ៉ុងតាមខ្លួន ករណីនេះប្រសិនបើគណៈកម្មការរៀបចំការប្រឡង ពិសេសអង្គភាពប្រឆាំងអំពើពុករលួ យចាប់បាននឹងធ្លាក់ដោយស្វ័យប្រវត្តិ។ ជាមួយនេះដែរសូមបេក្ខជនរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនិងគោរពវិន័យឲ្យបានល្អក្នុងពេលប្រឡង ។ ជាចុងក្រោយសូមចូលរួមទាំងអស់គ្នាក្នុងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំ និង ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា ។

ដោយឡែក សម្រាប់ការត្រួតពិនិត្យវិញ្ញាសារប្រលង គឺបានដំណើរការទៅតាមកម្មវិធីដែលគ្រោងទុកដោយមានគណៈកម្មាការប្រលងថ្នាក់ខេត្ត ថ្នាក់ជាតិចូលរួមត្រួតពិនិត្យដាក់វិញ្ញាសារ គឺមានសុវត្ថិភាពល្អដោយមានការចូលរួមចុះហត្ថលេខា ពីបេក្ខជនប្រឡងទទួលស្គាល់ជាផ្លូវការផងដែរ ។



លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សម្រាប់សម័យប្រឡងស ញ្ញាប័ត្រទុទិយភូមិឆ្នាំសិក្សា២០២១នេះ ខេត្តកំពង់ឆ្នាំង មានបេក្ខជនប្រឡងចំនួន ៤,០៦១ នាក់ ដោយចែកចេញជា៨ មណ្ឌល និងមាន ១៦៣ បន្ទប់ ៕



dd
Bottom Ad