27/12/21 13:01 PM
ព័ត៌មានជាសំឡេង
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ ឯកឧត្តម កែវ សុវណ្ណារ៉ា ប្រធានកិតិ្តយស ចលនាយុវជនកម្ពុជា ក១៥៧ ខេត្តកំពង់ឆ្នាំង និងសហការរី នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បាននាំយកអំណោយជាស្បៀងអាហារ ជូនឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សម្រាប់ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា រួមនឹងប្រជាពពលរដ្ឋក្រីក្រដែលងាយរងគ្រោះផងដែរ ។
ឯកឧត្តម កែវ សុវណ្ណារ៉ា ប្រធានកិតិ្តយសចលនាយុវជនកម្ពុជា ក ១៥៧ បានអោយដឹងថា អំណោយដែលបាននាំយកមកប្រគល់ជូនឯកឧត្តមអភិបាលខខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះរួមមានអង្ក ១៥៧ បេតូច ,មី១៥៧ កេះ,ទឹកត្រី និងទឹកស៉ីអ៉ីវ ១៥៧ យួរ. រួមនិងថវិការ ១៥៧ ដុល្លា ផងដែរ ដើម្បីចូលរួមជាមួយប្រមុខរាជរ ដ្ឋាភិបាល និងអាជ្ញាធរខេត្តដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។
ក្នុងឱកាសនេះដែរ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅដល់ឯកឧត្តម ប្រធានកិត្តិយសចលនាយុវជនកម្ពុជា ក១៥៧ ខេត្តកំពង់ឆ្នាំង ដែលបាននាំយកអំណោយជាស្បៀងអាហារ និងសម្ភារៈខាងលើនេះជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានតម្រូវការចាំបាច់ ។
ឯកឧត្តមអភិបាលខេត្ត បានសន្យាថានឹងយកអំណោយខាងលើនេះទៅចែកជូនប្រជាពលរដ្ឋ រងគ្រោះឲ្យបានចំគោលដៅ សម្រាប់បម្រើសកម្មភាពមនុស្សធម៍ និងសកម្មភាពឆ្លើយតបចំពោះគ្រោះមហន្តរាយផ្សេងៗ ឲ្យបានទាន់ពេលវេលា និងចែកជូនដល់ជនដែលងាយរងគ្រោះមាន ស្ត្រីមេម៉ាយ ជនចាស់ជរាគ្មានទីពឹង កុមាកំព្រា និងជនពិការពិសេសសកម្មភាពទប់ស្កាត់ការជំងឺកូវីដ-១៩ នៅគ្រប់មូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំងផងដែរ ៕