28/12/21 10:35 AM
ព័ត៌មានជាសំឡេង
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ ក្រុមការងារអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែធ្នូឆ្នាំ ២០២១ បានចុះត្រួតពិនិត្យវាយតម្លៃ សំណង់អាគារពន្ធនាគារថ្មីដែលបានសាងសង់នៅក្នុងភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ដើម្បីធ្វើការប្រគល់ទទួល ។
ក្រោយពីបានចុះត្រួតពិនិត្យសំណង់ពន្ធនាគារថ្មីរួចមក ក្រុមការងារអន្តរ ក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រជុំនៅសាលាខេត្ត ដើម្បីពិភាក្សាវាយតម្លៃ មុននឹងឈានដល់ការសម្រេចប្រគល់ និងទទួល ។
ក្នុងកិច្ចប្រជុំនេះ លោក ម៉ុន វុត្ថា មន្ត្រីសាលាខេត្តកំពង់ឆ្នាំង ដែលទទួលការងារនេះ ជាមួយឯកឧត្តម ឈួរច័ន្ទឌឿន អតិតអភិបាលខេត្តចាស់បានរាយការណ៍អោយដឹងថា ពន្ធនាគារថ្មីកសាងដោយក្រុមហ៊ុន អាស្នារិទ្ធិលើផ្ទៃដីទំហំ ១០០,២០៥ ម៉ែត្រការ៉េ ដែលត្រូវចំណាយថវិកាសរុប ចំនួន ៣,២៤៥,០៣១.២០ ដុល្លារ ដោយចាប់ផ្ដើមសាងសង់ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ និងបញ្ចប់ការ សាងសង់នៅថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២១ ។ ប៉ុន្តែដោយសារវិបត្តិកូវី ដ១៩ ទើបការសាងសង់នេះអូសបន្លាយមកដល់ថ្ងៃនេះ ទើបកសាងរួចរាល់ជាស្ថាពរ ។
លោក ម៉ុន វុត្ថា បានបញ្ជាក់ថាពន្ធ នាគារថ្មីនេះ ត្រូវបានប្រមុខរាជរដ្ឋា ភិបាលអនុញ្ញាត អោយដោះដូរជា មួយដីរដ្ឋ៣កន្កែង គឺ១ដីបម្រុងទុករបស់សាលាខេត្ត , ២ដីពន្ធនាគារចាស់ និង៣ ដីការិយ៉ាល័យពន្ធនា គារចាស់ ស្ថិតនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
នៅក្នុងកិច្ចប្រជុំនេះដែរ ក្រុមការងារអន្តរក្រសួងបានសំណូមពរដល់ ក្រុមហ៊ុន សូមជួយកសាងបន្ទប់ទឹកនៅសាលប្រជុំចំនួន៥បន្ថែមទៀតព្រោះការសាងសង់រួច មានបន្ទប់ទឹកតែ ៣ដែលមិនអាចប្រើប្រាស់តាមត្រូវការបាន និងសុំកសាងឡាបូលាងដៃនិងជួយលាបថ្នាំទ្វារតាមអាគារទាំង អស់ផងដែរ ។
ដោយឡែកប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំងលោក សក់ តុងហេង ក៏ បានសំណូមពរក្រុមហ៊ុន ស្នើសុំរុះរើយកឈើក្នុងអាគារពន្ធនាគារចាស់ទៅកសាងកន្លែងថ្មី សម្រាប់ជាកន្លែងស្នាក់នៅរបស់មន្ត្រីពន្ធនាគារ ចំ ពោះសំណូមពរនេះ ក្រុមការងារអន្តរក្រសួង និងក្រុមហ៊ុនបានឯកភាពផងដែរ ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណអភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា រដ្ឋបាលខេត្តនឹងធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការកសាងពន្ធនាគារថ្មីរាយការ ណ៍ជូនក្រសួងមហាផ្ទៃ ដើម្បីក្រសួងពិនត្យសម្រេច ក្នុងការផ្លាស់ប្ដូរអ្នកជាប់ឃុំនៅក្នុងពន្ធនាគារចាស់មកកាន់អាគារពន្ធនាគារថ្មី ក្នុងពេលខាងមុខនេះ ៕