រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការខេត្តជួយអន្តរាគមន៍បាញ់ពន្លត់អស់ទឹក១២ រថយន្ត ក្នុងករណីឆ្លងចរន្តភ្លើងឆេះស្ថានីយលក់សាំងនិងហ្គាសជិតសួនច្បារដំរីស


ត្រលប់ក្រោយ

30/12/21 10:19 AM

ចំនួនទស្សនា៖

337

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276

កំពង់ឆ្នាំង៖ គ្រោះអគ្គីភ័យផ្ទុះហ្គាស ដោយសារឆ្លងចរន្តអគ្គិសនី នៅក្នុងស្ថានីយលក់ប្រេងឥន្ធនៈមួយកន្លែងនៅជិតសូនច្បារដំរីស ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ហេតុការណ៍នេះបានកើតឡើ ងនៅម៉ោង ៨ និង ៤០ នាទីព្រឹ កថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដោយសារមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ទើបមិនបង្កឲ្យរាលដាលដល់លំនៅឋានដទៃទៀត ។


លោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការខេត្តនៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះ បានឲ្យដឹងថា តាមការសន្និដ្ឋានជាបឋមរបស់នគរបាលជំនាញឲ្យដឹងថា ករណីនេះបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីក្នុងម៉ូទ័រមួយ បង្កឱ្យបែកផ្កាភ្លើងរាលដាលផ្ទុះឆេះហ្គាសអស់ជាច្រើនធុង។ ក្នុងករណីនេះម្ចាស់ស្ថានីយប្រេងឥន្ធនៈខាងលើនេះមិននៅក្នុងកន្លែងកើតហេតុទេគឺមានតែកម្មករនៅធ្វើការ ដោយម្ចាស់រវល់ទៅខេត្តព្រះសីហនុ ។

លោកស្នងការរងបានបន្តថាក្នុងករណីខាងលើនេះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបា លខេត្តចំនួន ៥ គ្រឿងបានចេញអន្តរាគមន៍ជួយបាញ់ពន្លត់អស់ទឹក ១២រថយន្ត ទើបទប់ស្កាត់ការផ្ទុះឆេះខាងលើនេះបាន ។ ដោយឡែកក្នុងហេតុការណ៍នេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តទៀត អោយដឹងពីមូលហេតុនៃការផ្ទុះឆេះនេះ និងការខូចខាត ។


ប៉ុន្តែក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នកណារងរបួសទេ គឺគ្រាន់តែខូចខាតហ្គាសអស់ជាច្រើនធុង ទោះយ៉ាងណាករណីនេះម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ គួរតែមានបំពង់ពន្លត់អគ្គីភ័យ ដើម្បីទប់ស្កាត់ការផ្ទុះឆេះភ្លាមៗទើបមិនបង្កហានិមនភ័យដល់លំនៅឋានអ្នកជិតខាង៕


dd
Bottom Ad