31/12/21 13:11 PM
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នាយប់ថ្ងៃទី ៣០ ត្រៀមឆ្លងឆ្នាំសកល២០២២ បានបាញ់កាំជ្រួចរាប់ពាន់គ្រាប់នៅបឹងឈ្វាំង ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន និងបានតាំងភ្លើងលម្អរយ៉ាងប្រណិតនៅក្នុងក្រុងកំពង់ឆ្នាំង ដែលមានប្រជាពលរដ្ឋមកចូលរួមលេងកំសាន្តរាប់ពាន់នាក់ ។
លោក យ៉ង់ សៅវុទ្ធី អភិបាលស្រុករលាប្អៀរ នៅល្ងាចថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅតំបន់ទេសចរណ៍បឹងឈ្វាំង ក្នុងឃុំរលារប្អៀរ ស្រុករលារប្អៀរ នៅល្ងាចនិងយប់ថ្ងៃទី៣០ ឯកឧត្តមបណ្ឌិតសុ ភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមមើលការប្រណាំងទូក និងកាំជ្រួចរាប់ពាន់គ្រាប់ដែលមានទឹកប្រាក់ចំនួន ២,៥០០ ដុល្លារ អបអរសាទរពិធីឆ្លងឆ្នាំសកល២០២១ ឆ្លងចូល២០២២ ។ ចំណែកនៅក្នុងក្រុងកំពង់ឆ្នាំង វិញក៏មានការតាំងភ្លើងពណ៌យ៉ាងល្អប្រណិតផងដែរ ដែលមានប្រជាពលរដ្ឋចូលរួមលេងយ៉ាងច្រើនកុះករ ។
ដោយឡែកតាមកម្មវិធីគ្រោងទុករបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី៣១ ដែលជាយប់ចុងក្រោយថ្ងៃការឆ្លងឆ្នាំសកលចូលឆ្នាំ២០២២ នៅក្នុងក្រុងកំពង់ឆ្នាំង បានរៀបចំការប្រគំតន្ត្រីសម័យ និងបាញ់កាំជ្រួច ២ កន្លែង គឺទី១នៅមុខសាលាខេត្ត និងនៅសួនច្បារវិមានឯករាជ្យ ។ ទីតាំង ទី២ នៅសួនច្បារ សម្តេចជហ្វាវាំង គង់ សំអុល មុខមជ្ឈមណ្ឌលស៊ីម៉ាក់ក្នុងសង្កាត់ &ក្រុងកំពង់ឆ្នាំង ។
ដូចនេះរដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជូនដំណឹងដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត មកលេងកំសាន្តនៅក្នុងទីតាំងទាំង៣ ខាងលើនេះឲ្យបានច្រើនកុះករ។ ជាមួយគ្នានេះដែររដ្ឋបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាព លរដ្ឋ សូមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលគឺ ៣កុំ និង ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺបំម្លែងថ្មីអូមីក្រុងនៅក្នុងសហគមន៍ ៕