ក្នុងកម្មវិធីឆ្លងឆ្នាំសកល មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍បានមកលេងកម្សាន្តតាមរមណីយដ្ឋាន និងសួនកំសាន្តនានាជាង ៧ ម៉ឺននាក់


ត្រលប់ក្រោយ

03/01/22 10:53 AM

ចំនួនទស្សនា៖

352

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276

កំពង់ឆ្នាំង៖ យោងតាមសេចក្តីរាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅក្នុងកម្មវិធីបុណ្យឆ្លងឆ្នាំសក ល ២០២១ ឈានចូលឆ្នាំ ២០២២ នេះ នៅតាមរមណីយដ្ឋាន និងសួនកំសាន្តនានា ក្នុងខេត្តកំពង់ឆ្នាំង មា នប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ក្នុងស្រុកមកលេងកំសាន្តជាង៧ ម៉ឺននាក់។


លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ២០២២ នេះបានឲ្យដឹងថា តាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្ត នៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកល មានភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ បានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាន និងសួនកម្សាន្តនានា ក្នុងខេត្តចំនួន ៧១,៨៦៩ នាក់ ដោយមានសមត្ថកិច្ចគ្រប់ផ្នែកគ្រប់ជំនាញ បានសហការជាមួយប្រជាការពារ ជាមួយសហគមន៍ទេសចរណ៍ ការពារបានល្អនូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ បានយ៉ាងល្អប្រសើរដោយពុំមានបទល្មើសឬហេតុការណ៍អ្វីកើតឡើងគួរឲ្យចាប់អារម្មណ៍នោះឡើយ ។


ក្នុងនោះនៅរមណីយដ្ឋានបឹងឈ្វាំង ក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ និងក្នុងក្រុងកំពង់ឆ្នាំង នៅសួនច្បារវិមា ន ឯករាជ្យ សួនកុមារមុខសាលាខេត្ត និងសួនច្បារ សម្ដេចគង់សំអុល មុខមជ្ឈមណ្ឌលស៊ីម៉ាក់ ក៏មានការរៀ បចំប្រគុំតន្ត្រីសម័យ ការបង្ហោះគោម និងការបាញ់កាំជ្រួចរាប់ពាន់គ្រាប់ ជូនប្រជាពលរដ្ឋទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ ក្រោមម្លប់សន្តិភាព ៕


dd
Bottom Ad