អាណិតអ្នកបោសសំរាមផង បើសួនច្បារមានសោភ័ណភាពល្អកិត្តិយសមុខមាត់អ្នកខេត្តកំពង់ឆ្នាំង ក៏ល្អផងដែរ !!


ត្រលប់ក្រោយ

03/01/22 11:06 AM

ចំនួនទស្សនា៖

286

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276

កំពង់ឆ្នាំង៖ ជួយមើលចុះចរិតបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនពិបាកនឹងថ្លែងណាស់ មើលចុះគិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បងប្អូនជាអ្នកបោសសំរាមនៅសួនច្បារដើមពោធិ៍ វិមានឯករាជ្យជាង ២០ នាក់ និងនៅសួនច្បារសម្ដេចគង់សំអុល មានអ្នកបោសសំរាមជាង ១០ នាក់នាំគ្នាសំអាតសំរាមបានស្អាតប្រមាណតែ ៦០% ប៉ុណ្ណោះ។


ពួកគាត់បាននិយាយឲ្យដឹងថា គាត់ត្រូវបន្តការបោសសំរាម និងប្រមូលសំរាមពេញមួយល្ងាចទៀត ទើបសួនច្បារខាងលើនេះមានសោភ័ណភាពល្អស្អាតឡើងវិញ បន្ទាប់ពីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ មានអ្នកបោះសំរាមចោលពាសវាលពាសកាលពេញសួនច្បារពិបាកនឹងថ្លែង ។

បងប្អូនប្រជាពលរដ្ឋជាអ្នកប្រមូលសំរាម សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្តតាមសួនច្បារខាងលើនេះ សូមមេត្តាចោលសំរាមក្នុងធុង ច្រកសំរាមច្រកក្នុងថង់ ប្រមូលទុកដាក់ឲ្យបានត្រឹមត្រូវមួយកន្លែង ដើម្បីងាយស្រួលដល់បងប្អូនអ្នកបោស ប្រមូលយកទៅដាក់ធុង ដើម្បីឲ្យក្រុមហ៊ុនដឹកសំរាមប្រមូលដឹកយកទៅបោះចោល ។


យើងគិតថា ការចូលរួមប្រមូលសំរាមទុកដាក់ម្ដុំ តាមសំណូមពរខាងលើនេះពិតជាមិនលំបាកឡើយ បើបង ប្អូនយើងចូលរួមទាំងអស់គ្នា។ សូមមេត្តាគិតថា៖ បើសួនច្បារខាងលើនេះនៅក្នុងភូមិឋានរបស់យើងវិញ តើបងប្អូនមានទស្សនៈបែបណាដែរ បើគេចោលសំរាមពាសវាលពាសកាលបែបនេះ។ មានអនាម័យស្អាត គឺជាកិត្តិយស និងជាមុខមាត់របស់យើងទាំងអស់គ្នា ដូចនេះយើងត្រូវតែចូលរួមការពារថែរក្សាឲ្យបានទាំងអស់គ្នា គឺបើភូមិឋានយើង រមណីយដ្ឋានយើង មូលដ្ឋានយើងស្អាត យើងនឹងមានកិត្តិយសទាំងអស់គ្នា៕


dd
Bottom Ad