03/01/22 11:32 AM
សម្រួលផ្សាយ៖SR276
កំពង់ឆ្នាំង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពនានា នៅតាមដងទន្លេនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក្នុងឱកាសនេះ មានការទទូលបដិសណ្ឋាកិច្ចពីសំណាក់ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអភិបាលក្រុង ស្រុក ផងដែរ ។
នៅក្នុងការងារនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងអ្នកតំណាងរាស្រ្ត ថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រតិ ភូអមដំណើរបានចូលទៅអាសនៈលោកយាយទេព ក្នុងវត្តយាយទេព ក្រុមកំពង់ឆ្នាំង ដើម្បីបួងសួងជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស សូមមានសុខ ភាពល្អជៀសផុតពីជំងឺផ្សេងៗនិង ទទួលបានសុខសុវត្ថិភាពនិងជ័យជំនះគ្រប់ភារកិច្ច ។ ក្នុងពេលនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ និងបានជូនបច្ច័យយាយជី តាជី នៅក្នុងវត្តយាយទេពផងដែរ។
បន្ទាប់មកលោកជំទាវរួម និងប្រតិភូអមដំណើរបានបន្តដំណើរតាមផ្លូវទឹកចុះពិនិត្យដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ផងដែរ ៕