រដ្ឋបាលខេត្តសហការជាមួយក្រសួងពាណិជ្ជកម្មដាំកូនឈើព្រៃលិចទឹកចំនួន៣ ពាន់ដើម នៅឃុំច្រណូក


ត្រលប់ក្រោយ

06/01/22 10:46 AM

ចំនួនទស្សនា៖

206

ប្រភព៖

កំពង់ឆ្នាំង

សម្រួលផ្សាយ៖SR276


កំពង់ឆ្នាំង៖ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៊ុក ប្រជា លេខាធិការក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត សរុបជាង ២០០ នាក់ចូលរួមក្នុងពីធីដាំដើមឈើលិចទឹក ជាលើកទី០៤ ចំនួន ៣,០០០ ដើម ដែលមានដើមរាំង និងដើមរំដេញ នៅលើដីព្រៃលិចទឹកដែលអាជ្ញាធរបានដកហូតកន្លងមក នៅឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។


លោកជំទាវ ប៊ន សុភី បានឲ្យដឹងថាការដាំដើមឈើលិចទឹកនៅក្នុងពេលនេះគឺ ដើម្បីអបអរសាទរថ្ងៃ ៧មករា ទិវាជ័យជម្នះ ដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា តែមានសម្ដេចជាស៊ីម សម្ដេចហេងសំរិន និងសម្ដេចហ៊ុន សែន ជាអ្នកដឹកនាំបានវាយផ្ដួលរំលំលើរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះជីវិតប្រជាពលរដ្ឋជាង ៣ លាននាក់ និងប្រទេសជាតិឲ្យរួចពីវាលពិឃាត ៣ឆ្នាំ ៨ខែ និង២០ ថ្ងៃ ។ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវតែចងចាំថ្ងៃ ៧ មករា ដែលជាថ្ងៃកំណើតទី ២របស់យើង មានថ្ងៃ ៧មករាទើបមានអ្វីៗ ទាំងអស់នៅពេលនេះ ។


ជាមួយគ្នានេះដែរការដាំកូនឈឺព្រៃលិចទឹកក្នុងពេលនេះ គឺដើម្បីរួមគ្នារក្សាការពារព្រៃលិចទឹកដែលបានបាត់បង់កន្លងមក ឲ្យបានសំបូរឡើងវិញនៅជុំវិញបឹងទន្លេសាបដើម្បីជាជម្រកត្រីពងកូន សម្រាប់ចិញ្ចឹមជីវិតយើងគ្រប់គ្នា។ ព្រោះថាមានព្រៃលិចទឹកទើបយើងរក្សាបានពូជពង្សមច្ឆាជាតិកុំឲ្យបាត់បង់ ដូច្នេះការថែរក្សាការពារព្រៃលិចទឹកគឺជាតួនាទី និងភារកិច្ចរបស់យើងគ្រប់គ្នាដែលជាប្រជាពលរដ្ឋខ្មែរ ដើម្បីទុកជាកេរ្តិ៍ដំណែលឲ្យកូនចៅជំនាន់ក្រោយជួយថែរក្សាការពារ ឲ្យបានគង់វង្ស៕


dd
Bottom Ad