រថយន្តដឹកស្រូវលើសចំណុះផ្ទុះកង់ ចតមិនដាក់ភ្លើងសញ្ញាមូតូបុកពីក្រោយពេញទំហឹងស្លាប់ស្ត្រីម្នាក់


ត្រលប់ក្រោយ

09/01/22 08:58 AM

ចំនួនទស្សនា៖

281

ប្រភព៖

បន្ទាយមានជ័យ

​រថយន្តហ៊ីយ៉ាន់ដាយ០១គ្រឿងដឹស្រូវលើសចំណុះបណ្តាលឲ្យផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង ហើយឈប់ចតនៅលើទ្រូងផ្លូវគន្លងម៉ូតូមិនដាក់ភ្លើងសញ្ញាគ្រប់គ្រាន់ម៉ូតូបុកពីក្រោយបណ្តាលឲ្យស្លាប់ស្រ្តីអ្នកបើកបរម្នាក់ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី០៨ខេមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងត្បូងស្ពានខ្ពស់ ប្រហែល៥០ ម៉ែត្រ ស្ថិតក្នុងភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុមង្ញលបូរី ខេត្តបន្ទាយមានជ័យ ។

​ប្រភពព័ត៌មានពីនរបាលបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ អែម ម៉ារ៉ា ភេទស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០០៨ គ្មានស្លាកលេខមិនពាក់មួកសុវត្ថិភាពស្លាប់នៅនឹងកន្លែងកើតហេតុ ។

   ​ប្រភពដដែលបានបញ្ជាក់ថា៖មុនពេលកើតហេតុមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ធន់ធំ ប្រភេទដឹកទំនិញ យីឌុប ពណ៌ ក្រហម ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3519 (ដឹកស្រូវ) បានធ្វើដំណើរលើផ្លូវជាតិលេខ៥ពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុខាងលើ បានផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង ហើយឈប់ចតលើទ្រូងផ្លូវ គន្លងម៉ូតូ ដោយមិនបានដាក់ភ្លើងសញ្ញាគ្រប់គ្រាន់ ស្របពេលនោះដែរមានម៉ូតូមួយគ្រឿង ហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅបើកបរដោយជនរងគ្រោះក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ បានបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យបោកក្បាលនឹងទ្រុងរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។អ្នកបើកបររថយន្តមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍បានរតើគេចខ្លួនបាត់ស្រមោល។ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីស្រាវជ្រាវរកអ្នកបើកបររថយន្តចូលខ្លួនមកដោះស្រាយតាមនិតិវិធី ។ចមណែកសពជនរងគ្រោះត្រូវបានក្រុម្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕បន្ទាយមានជ័យ,០៩/០១/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad