ពលរដ្ឋខ្មែរ២៤នាក់និងពលរដ្ឋថៃ៥នាក់ចេញ-ចូលឆ្លងដែនខុសច្បាប់ត្រូវយោធាថៃឃាត់ខ្លួន


ត្រលប់ក្រោយ

09/01/22 18:57 PM

ចំនួនទស្សនា៖

304

ប្រភព៖

បន្ទាយមានជ័យ


សមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានឲ្យដឹងថា៖នៅថ្ងៃទី០៨ ខែមករាឆ្នាំ២០២២នេះ មានយោធាកងរយប្រាណទី១,៣០៥ បានចុះដើរល្បាតក្នុងភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ ប្រទះឃើញមនុស្សគួរឲ្យសង្ស័យមួយក្រុម ដើរមកតាមច្រករបៀង សំដៅចូលមកប្រទេសថៃ ក្នុងបរិវេណភូមិកុតហ៊ីន ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ចំនួន១៣នាក់ ក្នុងនោះប្រុស០៦នាក់ ស្រី០៦នាក់ និងក្មេងស្រីម្នាក់ ទើបនាំខ្លួនមកសួរនាំបន្ថែម។ក្រោយសមត្ថកិច្ចថៃសួរនាំបានឲ្យដឹងថា ពលរដ្ឋខ្មែរមួយក្រុមនេះ ទៅធ្វើការខាងសំណង់នៅស្រុកបាងកះពិ ក្រុងបាងកក ដោយចំណាយប្រាក់ថ្លៃមេខ្សល់ជូនមកនិងធ្វើដំណើរនេះក្នុងម្នាក់៧,០០០បាត ។ បន្ទាប់ក៏មានកម្លាំងយោធាអង្គភាពចំពោះកិច្ចទី១២ ក៏បានឃាត់ខ្លួនពលរដ្ឋខ្មែរបន្ថែម០២នាក់ទៀត ក្នុងនោះប្រុស០១ និងស្រី០១ នៅបរិវេណជិតច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយក្រោយពីសួរនាំ ពួកគេបានឆ្លើយថា ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ដោយចំណាយប្រាក់ឲ្យមេខ្យល់ជនជាតិខ្មែរ មិនស្គាល់ឈ្មោះ ក្នុងម្នាក់៥,០០០បាត មានបំណងទៅធ្វើការខាងសំណង់នៅខេត្តស្រះកែវ។  

សមត្ថកិច្ចថៃតាមបន្ទាត់ព្រំដែនក៏បានបញ្ជាក់ថា៖ កម្លាំងទាហានថៃប្រចាំស្រុកតាប្រាយ៉ា ខណៈកំពង់ដើរល្បាត ក៏ប្រទះឃើញពលរដ្ឋខ្មែរចំនួន០៩នាក់បន្ថែមទៀត ដែលក្នុងនោះប្រុស០៤ និងស្រី០៥នាក់ នៅបរិវេណភូមិ ប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ដែលពួកគាត់ទាំងនោះ ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា មានបំណងទៅធ្វើការនៅស្រុកអារញ្ញ ខេត្តស្រះកែវ សរុបទាំង០៣ករណីមានពលរដ្ឋខ្មែរចំនួន២៤នាក់ ស្រី១៣នាក់(ក្មេងស្រី០១នាក់)។បន្ទាប់មកទៀត ទាហានថៃក៏បានឃាត់ខ្លួនស្រ្តីជនជាតិថៃ៣នាក់ និងមេខ្យល់ជនជាតិថៃ២នាក់ ដែលកំពង់លួចឆ្លងដែនចូលមកប្រទេសកម្ពុជាវិញផងដែរ ត្រង់បរិវេណភូមិទព័សៀម ឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។ ក្រោយសមត្ថកិច្ចថៃសួរនាំពលករខ្មែរទាំង២៤នាក់ និងពលរដ្ឋថៃ០៥នាក់រួចរាល់ ក៏បញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមនិតិវិធី បន្ត៕បន្ទាយមានជ័យ,០៩/០១/០២២=ណុប-រក្សា(២៩០១៦)



dd
Bottom Ad