12/01/22 17:46 PM
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ត្រី ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ នៃស្នងការដ្ឋានគរបាលខេត្តកណ្តាល ឱ្យមកជាមន្រ្តី និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ឯកវិញ។
តាមរយៈសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយសម្តេច ស ខេង បានបញ្ជាក់ថា មូលហេតុនៃការអនុវត្តវិន័យចំពោះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នេះ គឺដោយសារ«ល្មើសវិន័យកងកម្លាំងនគរបាលជាតិ»៕